ភ្នំពេញ ៖ យុវជនម្នាក់ត្រូវថយន្ដបុកកិនបែក ក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុ មិនដឹងតាំងពីពេលណា លុះទៀបភ្លឺទើប ប្រទះឃើញ ហេតុការណ៍ ភ្ញាក់ផ្អើល នេះកើតឡើង កាលពីវេលា ម៉ោង៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹង ថា ជនរងគ្រោះមានឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ជាមនុស្ស សរសៃប្រសាទ រស់នៅភូមិថ្នល់បំបែក សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាល ធ្លាយខួរ ស្លាប់នៅ ក្នុងថ្លុកឈាម ។ ចំណែកឯរថយន្ដបង្ករ ពុំត្រូវបាន គេស្គាល់ម៉ាកនោះទេ បន្ទាប់ពីបុកជនរង គ្រោះរួច ហើយបើកគេចខ្លួនបាត់ ដោយសុវត្ថិភាព ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា បន្ទាប់ពី ប្រជាពលរដ្ឋប្រទះ ឃើញហេតុការណ៍ ដ៏គួរឱ្យតក់ ស្លុតបែបនេះក៏រាយការណ៍ទៅ កម្លាំងសមត្ថកិច្ច មូលដ្ឋាន ចុះមកពិនិត្យ មើល រួចក៏ប្រគល់ សាកសពទៅឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]