មានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង មានរូបរាងអាក្រក់មើលណាស់ គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាលពោះ។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅជាបែបនេះ។ 

ប៉ុន្តែការពិតទៅ ការឡើងក្បាលពោះនេះ អាចមកពីអ្នកហើមពោះទៅវិញទេ នោះក៏ដោយសារតែក្រពះ និងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនប្រក្រតី មានសារធាតុពុលនៅក្នុងក្រពះពោះវៀន ដោយសារអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងពោះជាដើម។ 

មានមនុស្សជាច្រើនមិនចាប់អារម្មណ៍អំពីបញ្ហានេះទេ ព្រោះគេយល់ថាគ្រាន់តែជាជំងឺធាត់ធម្មតា ប៉ុន្តែពេលដែលអ្នកបណ្តោយទុកឱ្យអាការនេះកាន់តែយូរទៅដោយមិនធ្វើការព្យាបាលនោះ វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ថែមទៀតផង ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖  

មានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង មានរូបរាងអាក្រក់មើលណាស់ គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល

# មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ

១. ខ្វះជាតិទឹក

ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ក៏ ៦ ទៅ ៨កែវក្នុងមួយថ្ងៃ។

២. ទទួលទានជាតិស្ករច្រើនពេក

ការទទួលទានរបបអាហារដែលមានជាតិស្ករ ឬស្ករកែច្នៃច្រើនពេកមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងធ្វើឱ្យអ្នកកើនទម្ងន់នោះទេ វាក៏ធ្វើឱ្យក្បាលពោះរបស់អ្នកឡើងធំផងដែរ។ ដើម្បីសុខភាពនិងសម្រស់អ្នកគួរតែប្តួរមកទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនជំនួសវិញ។

៣. ទល់លាមក

អាការទល់លាមកអាចធ្វើឱ្យក្រពះ និងពោះវៀនរបស់អ្នកឡើងហើមប៉ោង ដែលនេះហើយជាមូលហេតុដែលធ្វើឱ្យក្បាលពោះរបស់អ្នករីកឡើងធំ។ ដូច្នេះអ្នកគួរតែប្តូរមកទទួលទានអាហារដូចជាបន្លែ ផ្លែឈើដែលសម្បូរទៅដោយជាតិកាកសសៃដើម្បីព្យាបាលអាការទល់លាមកដែលធ្វើឱ្យអ្នកដុះក្បាលពោះបែបនេះ។  

ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ

៤. ទទួលទានអាហារលឿនពេក

គ្រាន់តែការទទួលទានអាហារលឿនពេកក៏អាចធ្វើឱ្យពោះរបស់អ្នកឡើងធំបានផងដែរ ដូច្នេះអ្នកគួរតែទទួលទានអាហារយឺតៗ ទំពារមួយៗដែលនេះមិនត្រឹមតែអាចបង្ការក្បាលពោះរីកធំទេ តែថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការល្អជាងមុនថែមទៀតផង។  

៥. ស្ត្រេសពេក

ការគិតច្រើន មានអាការធុញថប់ តានតឹង ស្រ្តេសពេកក៏អាចធ្វើឱ្យអ្នកមានក្បាលពោះរីកធំបានផងដែរ នោះក៏ដោយសារតែខួរក្បាលបានរារាំងមុខងារប្រព័ន្ធរំលាយអាហារមិនឱ្យដំណើរការបានល្អ។

៦. មេរោគក្នុងក្រពះ ( Helicobacter Pylori)

មេរោគក្នុងក្រពះ (H.Pylori) គឺជាបាក់តេរីដែលចូលទៅក្នុងក្រពះរបស់អ្នកហើយធ្វើឱ្យអ្នកមានអាការហើមពោះ ឬដុះក្បាលពោះ ធ្វើឱ្យមានជាតិហ្គាសក្នុងក្រពះដែលមានអាការភើ ដំបៅក្រពះ-ពោះវៀន បាត់បង់ចំណង់អាហារ ហើយថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។ មានតែវេជ្ជបណ្ឌិតជំនាញតែប៉ុណ្ណោះដែលអាចរករោគវិនិច្ឆ័យនៃមេរោគក្នុងក្រពះ និងអាចចេញវេជ្ជបញ្ជាការប្រើឱសថសម្រាប់ព្យាបាលដល់អ្នកបាន។  

មេរោគក្នុងក្រពះ (H.Pylori) គឺជាបាក់តេរីដែលចូលទៅក្នុងក្រពះរបស់អ្នកហើយធ្វើឱ្យអ្នកមានអាការហើមពោះ ឬដុះក្បាលពោះ

# វិធីព្យាបាល និងបំបាត់អាការហើម ឬដុះក្បាលពោះ

នៅក្នុងនោះអ្នកក៏អាចបំបាត់អាការហើម  ប៉ោង ​ឬដុះក្បាលពោះបានដែរ ​ដោយការអនុវត្តវិធីសាស្រ្តធ្វើភេសជ្ជៈដូចខាងក្រោមនេះ៖ 

គ្រឿងផ្សំ

- ទឹកក្រូចឆ្មារសម្បកលឿង ១ផ្លែ ( ក្រូចឆ្មារសម្បកលឿងអាចរកបាននៅផ្សារទំនើប)

- ផ្លែត្រសក់ ១ផ្លែ (ហាន់ជាចំណិតល្មម)

- ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ

- ម្សៅខ្ញី ១ស្លាបព្រាបាយ

- ស្លឹកជីរវ៉ាន់ស៊ុត ១បាច់តូចល្មម (លាងទឹកឱ្យបានស្អាត រួចហាន់)

- ទឹកកន្លះកែវ 

គ្រឿងផ្សំសម្រាប់ព្យាបាល និងបំបាត់អាការហើម ឬដុះក្បាលពោះ

ការអនុវត្ត៖ ដោយអ្នកគ្រាន់តែយកគ្រឿងផ្សំខាងលើយកទៅកិន ឬក្រឡុកបញ្ចូលគ្នាជាការស្រេច។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈមួយនេះភ្លាមៗ ដើម្បីបំបាត់អាការហើមពោះ និងដុះក្បាលពោះ៕ 

ដោយអ្នកគ្រាន់តែយកគ្រឿងផ្សំខាងលើយកទៅកិន ឬក្រឡុកបញ្ចូលគ្នាជាការស្រេច។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈមួយនេះភ្លាមៗ ដើម្បីបំបាត់អាការហើមពោះ និងដុះក្បាលពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]