ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាចាំមិនភ្លេចនោះទេ អំពីក្មេងស្រីកូនកាត់ខ្មែរ-អាមេរិកម្នាក់ ឈ្មោះ Autumn Allen ដែលបានសម្រក់ទឹកភ្នែក ព្រោះតែត្រូវអ្នករៀបចំកម្មវិធី«ពេញចិត្តអត់» កុហករឿងម្តាយ ក្នុងទិវារំលឹកគុណម្តាយ។

បន្ទាប់ពីចប់ពីកម្មវិធីនោះមក វត្តមាននៅក្នុងសិល្បៈរបស់ Autumn Allen ក៏បានស្ងប់ស្ងាត់ អស់មួយរយៈធំ។

នាពេលថ្មីៗនេះ Autumn Allen បានលេចមុខនៅក្នុងសិល្បៈម្តងទៀត ជាមួយនឹងរូបរាងធំពេញវ័យដ៏ស្រស់ស្អាត មើលសឹងមិនស្គាល់ ហើយរូបនាងថែមទាំង មានបទចម្រៀងផ្ទាល់ខ្លួន យ៉ាងពិរោះដែលមានចំណងជើងថា «Beautiful Scar» ថែមទៀតផង។

ជាមួយគ្នានេះដែរ Autumn Allen ក៏បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ របស់នាងខ្លាំងមែនទែន ព្រោះថា នាងនឹងវិលចូលក្នុងកម្មវិធី «ពេញចិត្តអត់» ជាថ្មី ជាតារាកិត្តិយស ដែលនឹងចាក់ផ្សាយ ក្នុងពេលឆាប់ៗនេះ៕

ទស្សនាវីដេអូខាងក្រោម៖ 

Autumn Allen
Autumn Allen
Autumn Allen ក្នុងកម្មវិធី «ពេញចិត្តអត់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]