បរទេស៖ ប្រសិនបើយើងនិយាយអំពីស្នេហាក្នុងភាពជាគូស្នេហ៍ មនុស្សគ្រប់គូតែងតែនិយាយថា ពួកគេគ្រាន់តែប្រាថ្នាចង់បាននូវដៃគូម្នាក់ដែលចេះយល់ចិត្ត មានការថ្នាក់ថ្នម មានការព្រួយបារម្មណ៍ និងចេះផ្តល់នូវភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក ដើម្បីឲ្យស្នេហារវាងមនុស្សពីរនាក់រឹតតែមានពន្លឺភ្លឺត្រចះត្រចង់។

ជាក់ស្តែងដូចជាគូស្នេហ៍មួយគូនេះអីចឹង James ដែលត្រូវជាមិត្តប្រុសរបស់ Michelle បានបង្ហាញនូវទំហំចិត្តស្រលាញ់ដែលលោកបានចំពោះនាង បង្ហាញនូវការព្រួយបារម្មណ៍ និងបង្ហាញនូវការមើលថែចំពោះនាងយ៉ាងផ្អែមល្ហែមពោរពេញទៅដោយក្តីស្រលាញ់ពេញចិត្តចំពោះការមើលថែមួយនេះយ៉ាងខ្លាំង។

James តែងតែធ្វើការបង្ហោះសកម្មភាពរបស់លោកជាមួយមិត្តស្រី ចូលក្នុងបណ្តាញសង្គម ធ្វីតធឺ  មានដូចជា ពេលដុះធ្មេញឲ្យនាងមុននឹងចូលគេង  ជូតមុខឲ្យ ពេលនាងភ្លេចលាងមុខ និងសកម្មភាពមួយចំនួនទៀតដូចជា ដើរលេងជាមួយគ្នា ញុំាអីជាមួយគ្នា និងថតរូបបែបរ៉ូមែនទិកជាមួយគ្នាជាដើម។

សកម្មភាពផ្អែមល្ហែមដែល James បានធ្វើចំពោះ Michelle ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយនេះមានការច្រណែនជាមួយនឹងមិត្តស្រីលោកខ្លាំងណាស់ រហូតដល់អ្នកខ្លះ បញ្ចេញមតិិថា «មិត្តស្រីរបស់លោកពិតជាមានសំណាងណាស់ដែលមានរូបលោក» «ខ្ញុំត្រូវការបុរសបែបនេះនៅក្នុងជីវិតរបស់ខ្ញុំ» «អ្នកគឺជាអ្នកថែរក្សាដ៏អស្ចារ្យ»។

នៅពេលដែលពួកគេបានមើលឃើញពីសកម្មភាពដ៏ផ្អែមល្ហែម បូករួមជាមួយនឹងការមើលថែយ៉ាងល្អបំផុតនេះហើយ ពួកគេបានឲ្យរហស្សនាមដល់បុរសនោះថា «មិត្តប្រុសដែលល្អបំផុតប្រចាំឆ្នាំ២០១៧»។

ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ តោះតាមដានទស្សនារូបភាព ក៏ដូចជាវីដេអូទាំងអស់គ្នា៖ 

រូបភាពរបស់ Michelle
ខ្នើយកើយរបស់ពួកគេមាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]