យើងទាំងអស់គ្នាដឹងហើយថាការធ្វើលំហាត់ប្រាណពីព្រោះចង់ឲ្យមានសុខភាពល្អ និងចង់ឲ្យខ្លួនយើងទទួលបានជោគជ័យជាមួយនឹងលទ្ធផលមួយដែលសមបំណងដូចជាស្រកទម្ងន់, បង្កើនសាច់ដុំ និងថែមទាំងចង់ទទួលបានរូបរាងគួរជាទីពេញចិត្តផងដែរ។ 

ប៉ុន្តែអ្វីដែលអ្នកចង់បានទាំងនេះវាពិតជាសំខាន់ដើម្បីទាមទារឲ្យអ្នកធ្វើលំហាត់ប្រាណដែលមានមូលដ្ឋានគ្រឹះត្រឹមត្រូវ។ ប៉ុន្តែជាញឹកញាប់យើងតែងតែធ្វើខុសដោយពុំដឹងពីរបៀបនៃការហាត់ប្រាណត្រឹមត្រូវដែលជាហេតុបណ្តាលឲ្យមានផលប៉ះពាល់ និងពុំទទួលបានលទ្ធផលទៀតផង។

ដោយឡែកខាងក្រោមនេះគឺជាការណែនាំអំពីការធ្វើលំហាត់ប្រាណដែលត្រឹមត្រូវ៖

១.ពើងឲ្យត្រគាកត្រង់ (Hip bridge)

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ត្រូវឲ្យប្រាកដថាឆ្អឹងត្រគាករបស់អ្នកលើកឡើង ហើយទម្រង់ខ្លួនរបស់អ្នកត្រង់ពីស្មាទៅដល់ជង្គង់។  

ពើងឲ្យត្រគាកត្រង់(Hip bridge)

២. ពើងឲ្យត្រង់

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ពើងខ្នងរបស់អ្នកឲ្យត្រង់រាបស្មើ និងប្រាកដថាជង្គង់របស់អ្នកកោងនៅមុំប្រហែល៩០ដឺក្រេនៅពេលអង្គុយទប់លំនឹង 

ការផ្លាស់ប្តូរចលនានៃការហក់(Alternating side lunges)

៣.ដាក់ដងខ្លួនឲ្យត្រង់

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ដាក់ខ្លួនរបស់អ្នកឲ្យត្រង់ដូចជាបន្ទាត់ពីចុងជើងរហូតដល់ក្បាល ហើយដៃរបស់អ្នកស្ថិតនៅមុំ៩០ដឺក្រេ និងករបស់អ្នកគឺមិនត្រូវឲ្យវាកោងនោះទេ។ 

ដាក់ខ្លួនឲ្យត្រង់(Plank)

៤.អង្គុយដោយពើងខ្នងកោងឡើងលើ

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ត្រូវប្រាកដថាដុំអាល់ទែសិ្ថតនៅចន្លោះកណ្តាលនៃជើងរបស់អ្នក និងមិនត្រូវលើកកែងជើងឲ្យផុតពីឥដ្ឋ។ ហើយរក្សាភ្លៅទាំងពីរ របស់អ្នកឲ្យស្មើនឹងឥដ្ឋ និងកុំអង្គុយឲ្យជិតនឹងឥដ្ឋពេក។ 

អង្គុយដោយពើងខ្នងកោងឡើងលើ(Back squat)

៥.ចាប់កាន់ដុំអាល់ទែឲ្យបានត្រឹមត្រូវ 

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ដាក់កែងដៃមកក្រោយ ហើយធ្វើយ៉ាងណាទាញឲ្យស្មាទាំងពីរចូលគ្នា 

ចាប់កាន់ដុំអាល់ទែឲ្យបានត្រឹមត្រូវ(Grip the barbell correctly)

៦.ការងើបបែបបត់ជង្គង់

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ បត់ជង្គង់ ហើយរុញទ្រូងទៅមុខ និងដាក់ខ្នងឲ្យកោងជាមួយនឹងឆ្អឹងត្រគាកលើកទៅក្រោយ ម្យ៉ាងទៀតដាក់ដៃ និងជើងរបស់អ្នកឲ្យកែងនឹងឥដ្ឋ។

ការងើបឈរ(Deadlift)

៧.ការដាក់ជើងជាន់ទៅនឹងផ្ទៃរាបស្មើ

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ដាក់ខ្នងឲ្យត្រង់ ហើយធ្វើឲ្យស្មាទាំងពីរត្រង់ស្មើគ្នា និងពត់ខ្នងរបស់អ្នកឲ្យកោងបន្តិច បន្ទាប់មកឈរឲ្យជិតទៅនឹងកៅអីសម្រាប់ហាត់ ចំណែកឯជើងរបស់អ្នកត្រូវតែដាក់ឲ្យកៀក និងត្រង់។

ការដាក់ជើងជាន់ទៅនឹងកៅអីរាបស្មើរឬហៅថាplatform

៨.ការហាត់នៅលើកៅអីដេកលើកអាល់ទែ

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ដុំអាល់ទែត្រូវតែដាក់ឲ្យត្រង់ស្មើជាមួយនឹងស្មារបស់អ្នក។ ពត់ខ្នងខាងក្រោមឲ្យកោងឡើង ហើយបត់ជង្គង់ និងផ្លាស់ប្តូរជើងរបស់អ្នកតិចៗទៅរកត្រគាក។

ការហាត់នៅលើកៅអីឬហៅថាbench(Bench press)

៩.ការលើកដុំអាល់ទែ

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ជង្គង់របស់អ្នកត្រូវដាក់ឲ្យស្មើជាមួយនឹងជើងក្នុងមុំ ៩០ដឺក្រេនៅពេលបោះជំហាន។

ការលើកអាល់ទែ(Dumbbell lunges)

១០.ការផ្លាស់ប្តូរនៃលើកដាក់ជើងម្ខាង 

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ដាក់ស្មាទៅក្រោយឲ្យត្រង់ ហើយលើកជើងប្តូរចុះឡើងរហូតដល់ភ្លៅរបស់អ្នកស្របជាមួយនឹងឥដ្ឋ។

ការផ្លាស់ប្តូរនៃលើកដាក់ជើងម្ខាង(One-legged squat)

១១.ការលើកដុំអាល់ទែដៃម្ខាង 

ការធ្វើដែលត្រឹមត្រូវនោះគឺ៖ ចំណុចនេះសំខាន់ត្រង់ថាអ្នកត្រូវឲ្យខ្នងរបស់អ្នកត្រង់ចាប់ពីក្បាលរហូតដល់គូទ៕

ការលើកអាល់ទែដៃម្ខាង(one-arm dumbbell row)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]