បរទេស៖ ខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Romelu Lukaku បានរួចផុតពីការជាប់ពន្ធនាគារ នឹងត្រូវបានពិន័យជាទឹកប្រាក់ដោយតុលាការរដ្ឋ Los Angeles សហរដ្ឋអាមេរិក ពីបទបង្កសម្លេងរំខាន អំឡុងពេលពិធីជប់លៀងរបស់គេ កាលពីរដូវក្ដៅមុននេះ។
ប៉ូលីសនិយាយថា ពួកគេបានចាប់ខ្លួនកីឡាករ វ័យ២៤ឆ្នាំរូបនេះ បន្ទាប់ពីរូបគេត្រូវបានអ្នកជិតខាង រស់នៅក្នុងតំបន់ នាទីក្រុង Beverly Hills កន្លែងដែលគេរស់នៅ បានដាក់ពាក្យបណ្ដឹង ប្ដឹងថា Romelu Lukaku បានបង្កសម្លេងរំខានយ៉ាងខ្លាំងដល់ពួកគេ ។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ពិធីជប់លៀងនោះ ត្រូវបានប្រារព្ធធ្វើឡើងបន្ទាប់ពី Lukaku ត្រូវបានក្រុម Manchester United ទិញរូបគេក្នុងតម្លៃរហូតដល់ទៅ ៧៥លានផោន (ជាង៩៩លានផោន) ពីក្រុម Everton ។
ទោះបីជាយ៉ាងណាក្ដី តាមសាលក្រមរបស់តុលាការបានឲ្យដឹងថា Lukaku បានរួចផុតពីការជាប់ពន្ធនាគារ នឹងត្រូវបានពិន័យជាទឹកប្រាក់ត្រឹមតែ ៣៤០ផោន (៤៥០ដុល្លារ) ប៉ុណ្ណោះ ចំពោះករណីខាងលើនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]