អីុតាលី៖ តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala បានទទួលស្គាល់ថា រូបគេមិនអាចមើលឃើញខ្លួនឯងថានឹងលេងនៅអីុតាលី ពេញមួយអាជីពនោះទេ។

កីឡាករវ័យ២៤ឆ្នាំនេះ ត្រូវបានក្រុមយក្សមួយចំនួនក្នុងតំបន់អឺរ៉ុប ចង់បានរូបគេយ៉ាងខ្លាំង ត្បិតកាលពីរដូវកាលមុន ជាពិសេសគឺនៅដើមរដូវកាលថ្មីនេះ ទម្រង់លេងរបស់គេពិតជាឡើងខ្លាំង  ហើយបើគិតមកត្រឹមពេលនេះ គឺ Dybala ស៊ុតបញ្ចូលទីបានចំនួន ១០គ្រាប់ហើយ។  

កីឡាករ Paulo Dybala

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន France Football កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ បាននិយាយថា៖ «ខ្ញុំមិនដឹងថាខ្ញុំអាចនៅ Juventus ពេញមួយអាជីពឬអត់នោះទេ។ ណាមួយខ្ញុំមិនអាចសន្និដ្ឋានអ្វីបានដែរ ថាវាជាឆ្នាំចុងក្រោយសម្រាប់ខ្ញុំដែលនឹងនៅទីនេះ ឬក៏អត់នោះ»។

Dybala ត្រូវបានគេរំពឹងថា នឹងអាចប្រឈមជាមួយនឹងរៀមច្បងរួមសញ្ជាតិគឺ Lionel Messi ពេលដែល Juventus បើកទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមខ្លាំង Barcelona ក្នុងវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ Champions League នៅវេលាម៉ោង ២:៤៥នាទី រំលងអាធ្រាតនេះ៕

កីឡាករ Paulo Dybala
Paulo Dybala និង Lionel Messi
Paulo Dybala និង Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]