(ភ្នំពេញ)៖ តារាចម្រៀង អ្នកនាង ពេជ្រ សោភា ត្រូវបានគេចាត់ទុក ជាតារាដ៏មានប្រជាប្រិយភាពមួយដួង ប្រចាំហង្សមាស ដែលទទួលបានការងារយ៉ាងពេញៗដៃ ជាពិសេសការថតស្ប៉តផ្សាយពាណិជ្ជកម្ម គេសង្កេតឃើញថា នាងតែងបង្ហាញខ្លួន ក្នុងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ស្ទើរតែគ្រប់ទីកន្លែង។ ជាក់ស្ដែង ថ្មីៗនេះ នាងបានក្ដោបក្ដាប់តំណែង ធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador) ឲ្យផលិតផលថែរក្សាស្បែក ឡេលាបខ្លួន Citra ដោយបានផ្សព្វផ្សាយពីវិធីថែរក្សា សម្រស់របស់នារីៗ តាមរយៈការសម្ដែង នៅក្នុងចម្រៀង «ស្រឡាញ់ត្រង់ណា?» ដែលមានលាយឡំជាមួយនឹងសាច់រឿងខ្លីៗ ទាក់ទាញចិត្តទស្សនិកជន យ៉ាងខ្លាំង។

ជាការពិត តារាចម្រៀងស្រីលំដាប់ជួរមុខហង្សមាស អ្នកនាង ពេជ្រ សោភា មួយរយៈចុងក្រោយមកនេះ ហាក់បីដូចជាឡើងកូដខ្លាំង ដោយក្រុមហ៊ុនធំៗជាច្រើន បានជ្រើសរើសយកអ្នកនាង ធ្វើជាអ្នកតំណាង ដើម្បីផ្សព្វផ្សាយស្លាកយីហោ ផលិតផលល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជា ហើយថ្មីៗនេះ នាងក៏បានធ្វើជាអ្នកតំណាងឲ្យ ផលិតផលថែរក្សាស្បែក Citra ជាដើម។ បន្ថែមពីលើនេះ អ្នកនាង ពេជ្រ សោភា ក៏បានក្ដោបក្ដាប់ជាធ្វើជា ទូតសុច្ឆន្ទៈ ឲ្យទូរស័ព្ទដៃម៉ាកល្បី OPPO សាប៊ូកក់សក់ Sunsilk និងម្សៅស៊ុបខ្នុរ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីកំពុងឡើងកូដ ខាងលើរូបនេះ ក៏បានធ្វើជាគណៈកម្មការ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» ដែលជាកម្មវិធីប្រឡងចម្រៀងធំៗ លំដាប់ថ្នាក់ពិភពលោក ដែលកម្រនឹងមានតារាចម្រៀងរូបណា មានឱកាសបានកាន់តំណែង ជាគណកម្មការកម្មវិធីនេះណាស់។ ឆ្លងកាត់ការវិភាពសមត្ថភាព និងទេពកោសល្យជាង១០ឆ្នាំ របស់នាយកប្រតិបត្តិកម្មវិធី ជំរុញឲ្យតារាស្រីជួរមុខរូបនេះ មានឱកាសអាចកាន់តំណែង ជាគណកម្មការក្នុងកម្មវិធីល្បីល្បាញ មួយនេះ។

គួរបញ្ជាក់ថា អ្នកនាង ពេជ្រ សោភា បច្ចុប្បន្ននេះ មានការមមាញឹក នឹងការងារសិល្បៈយ៉ាងខ្លាំង ស្ទើរគ្មានពេលគ្រប់គ្រាន់ ដើម្បីមានពេលវេលាផ្ដល់ឲ្យគូស្នេហ៍ ប៉ុន្តែទោះជាយ៉ាងណា ក៏ស្រីស្អាតរូបនេះ នៅតែមានពេលគ្រប់គ្រាន់ ផ្ដល់ភាពផ្អែមល្ហែមដល់គូសង្សារសំណព្វចិត្ត គឺលោក ឆឹម សក្កដា ជានិច្ច៕

មិនធម្មតា! ពេជ្រ សោភា ក្ដោបក្ដាប់​បាន​តំណែង​ធំៗ ព្រមទាំង​ធ្វើ​ជា​ទូតសុឆ្ឆន្ទៈ តំណាង​ឲ្យ​ផលិតផល​ជាច្រើន​ទៀត
មិនធម្មតា! ពេជ្រ សោភា ក្ដោបក្ដាប់​បាន​តំណែង​ធំៗ ព្រមទាំង​ធ្វើ​ជា​ទូតសុឆ្ឆន្ទៈ តំណាង​ឲ្យ​ផលិតផល​ជាច្រើន​ទៀត
មិនធម្មតា! ពេជ្រ សោភា ក្ដោបក្ដាប់​បាន​តំណែង​ធំៗ ព្រមទាំង​ធ្វើ​ជា​ទូតសុឆ្ឆន្ទៈ តំណាង​ឲ្យ​ផលិតផល​ជាច្រើន​ទៀត
មិនធម្មតា! ពេជ្រ សោភា ក្ដោបក្ដាប់​បាន​តំណែង​ធំៗ ព្រមទាំង​ធ្វើ​ជា​ទូតសុឆ្ឆន្ទៈ តំណាង​ឲ្យ​ផលិតផល​ជាច្រើន​ទៀត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា