បរទេស៖ កាលពីថ្មីៗនេះ អ្នកវិភាគម្នាក់របស់ KGI ដែលមានឈ្មោះ Ming-Chi Kuo បានព្យាករណ៍ថាទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ដែលនឹងចេញនៅឆ្នាំក្រោយអាចនឹងបំពាក់ដោយអេក្រង់ OLED ព្រមទាំងមានស៊ីមទូរស័ព្ទចំនួនពីរផងដែរ។

រូបគាត់បានសន្មត់ថា ទូរស័ព្ទ iPhone ដែលនឹងចេញក្នុងឆ្នាំ ២០១៨ខាងមុខនេះនឹងក្លាយជាទូរស័ព្ទ iPhone ដំបូងបង្អស់របស់ Apple ដែលមានរន្ធដោតស៊ីមពីរ និងអាចធ្វើការដំណើរការស៊ីមទាំង២បានយ៉ាងសកម្មផងដែរ។

គេហទំព័រ MacRumours បានឲ្យដឹងថា អ្នកវិភាគរូបនេះបានព្យាករណ៍ថា iPhone ស៊េរីក្រោយនឹងអាចមកជាមួយបន្ទះឈីប Snapdragon X20 របស់ក្រុមហ៊ុន Qualcomm និងបន្ទះឈីប XMM 7560 របស់ក្រុមហ៊ុន Intel ទៀតផង។ លើសពីនេះទៅទៀត គេព្យាករណ៍ថាចាប់ពីឆ្នាំក្រោយតទៅទូរស័ព្ទ iPhone នឹងប្រើប្រាស់ Face ID ដែលជាលក្ខណៈពិសេសមួយសម្រាប់ធ្វើការដោះសោរទូរស័ព្ទផងដែរ។

គួរបញ្ជាក់ផងដែរថា ការវិភាគដោយអ្នកជំនាញខាងលើនៅមិនទាន់អាចធានាបានថាត្រឹមត្រូវ ១០០ភាគរយនៅឡើយទេ ដូច្នេះហើយយើងមានតែចាំអ៊ុតមើលទាំងអស់គ្នាថាតើទូរស័ព្ទ iPhone ស៊េរីក្រោយនឹងផ្តល់តម្រូវការអតិថិជនដោយដាក់ឲ្យប្រើបា្រស់ស៊ីមចំនួន ២ឬក៏អត់នោះ៕

ទូរស័ព្ទ iPhone X
ទូរស័ព្ទ iPhone 8 និង 8 Plus
បន្ួះឈីបរបស់ក្រុមហ៊ុន Qualcomm
បន្ួះឈីបរបស់ក្រុមហ៊ុន Intel
Face ID នៅលើទូរស័ព្ទ iPhone X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]