ភ្នំពេញ៖ តារាចម្រៀងទម្រង់មុខ កូនកាត់ចិន កញ្ញា អ៊ីវ៉ា គឺជាតារាចម្រៀងមួយរូប ដែលមានភាពជោគជ័យខ្លាំង ទាំងនៅវ័យក្មេង នៅក្នុងការងារសិល្បៈ។

ជាក់ស្តែង ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថា រាល់បទចម្រៀងរបស់ កញ្ញា អ៊ីវ៉ា តែងតែពិរោះៗ និងមានអ្នកគាំទ្រយ៉ាងច្រើន ជាពិសេសយុវវ័យចូលចិត្ត និងចេះច្រៀងតាមស្ទើរតែគ្រប់បទទាំងអស់។ 

ដោយឡែក នាពេលថ្មីៗនេះ មានអ្នកគាំទ្ររបស់កញ្ញា អ៊ីវ៉ា ម្នាក់បានច្រៀងចម្រៀងរបស់នាង ដោយបង្ហោះក្នុងហ្វេសប៊ុក ដែលធ្វើឲ្យកញ្ញា អ៊ីវ៉ា ភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីនាងមើលវីដេអូមួយនោះរួច។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យកញ្ញា អ៊ីវ៉ា ភ្ញាក់ផ្អើលខ្លាំងនោះ គឺដោយសារ អ្នកច្រៀងចម្រៀងរបស់នាង ជាលោកយាយចំណាស់ម្នាក់។ បន្ទាប់មក កញ្ញា អ៊ីវ៉ា ក៏បាន Share វីដេអូនោះដោយ បង្ហាញអារម្មណ៍របស់នាងថា៖ “មើលច្រើនដងហើយនៅតែសើច ម៉ាក់យាយខំច្រៀងបទចៅអ៊ីវ៉ា (ខឹងរឺស្អប់បងអាចជេរអូនបាន)”។

ទាំងនេះ អាចបញ្ជាក់ឲ្យឃើញថា អ្នកគាំទ្រកញ្ញា អ៊ីវ៉ា មិនមែនមានត្រឹមតែ យុវវ័យប៉ុណ្ណោះទេ សូម្បីតែមនុស្សចាស់ ក៏ចូលចិត្តចម្រៀងរបស់នាងដែរ៕

ចង់ដឹងថាលោកយាយ ច្រៀងពិរោះយ៉ាងណានោះ​ ទស្សនាវីដេអូខាងក្រោម៖

កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
អារម្មណ៍ដែលអ៊ីវ៉ាបានឃើញវីដេអូនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា