ម៉ាឡេស៊ី៖ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាននូវជីវិតអាពាហ៍ពិពាហ៍មួយដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងភាពផ្អែមល្ហែមដូចជាទឹកឃ្មុំដែលទើបតែដាក់ចុះពីបង្គង។ ក៏ប៉ុន្តែ មិនមែនគ្រប់គ្នាទាំងអស់សុទ្ធតែអាចបំពេញនូវបំណងប្រាថ្នាដ៏ល្អផូរផង់របស់ខ្លួនបានឡើយ ព្រោះតែកាលៈទេសអាចផ្លាស់ប្តូរគ្រប់ពេលវេលា។ 

ជាក់ស្តែងដូចជាគូស្វាមីមួយគូនេះអីចឹង ចាប់តាំងពីពួកគេបានចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាមក ពួកគេតែងតែមានភាពកក់ក្តៅនៅក្នុងគ្រួសារ និងមានភាពសប្បាយរីករាយជានិច្ច ព្រោះតែគ្រួសាររបស់ពួកគេមានប្រាក់ចំនូលសមរម្យមួយ ហើយពួកគេមានចិត្តស្រលាញ់គ្នាយ៉ាងខ្លាំងអស់ពីបេះដូងទៀតផង។

Hamdan មានវ័យ ៣០ឆ្នាំ ត្រូវជាស្វាមីរបស់ Hassan ដែលមានវ័យទើបតែ២៩ឆ្នាំតែប៉ុណ្ណោះ។ នៅក្នុងគ្រាដំបូងនៃការចាប់ដៃគ្នានៅក្នុងជិវិតជាគូស្វាមីភរិយា គ្រួសារមួយគូនេះតែងតែមានភាពសប្បាយរីករាយ និងសុភមង្គលណាស់ ព្រោះតែពួកគេមានចិត្តស្រលាញ់គ្នាជាខ្លាំង។

ក៏ប៉ុន្តែមិនយូរប៉ុន្មាន នៅក្នុងដើមឆ្នាំ២០១៧នេះ ជីវិតអាពាហ៍ពិពាហ៍ដែលធ្លាប់តែមានភាពសប្បាយរីករាយ និងភាពផ្អែមល្ហែមរបស់ពួកគេ ហាក់ដូចជាត្រូវប្រែប្រួលស្ទើរតែទាំងស្រុងទៅជាគ្រួសារមួយដែលពោរពេញទៅដោយទុក្ខកង្វល់ដែលនឹកស្មានមិនដល់ ព្រោះស្វាមីដ៏កំសត់របស់នាងបានធ្លាក់ខ្លួនឈឺក្នុងស្ថានភាពមួយដែលមានមនុស្សស្អប់ខ្ពើមជាខ្លាំង។ 

រូបភាពនៅពេលដែលគាត់ឈឺដំបូង

នៅក្នុងដំណាក់កាលដំបូង Hamdan គ្រាន់តែមានអាការឈឺភ្នែកធម្មតាតែប៉ុណ្ណោះ។ បន្ទាប់មកភរិយារបស់លោក បាននាំលោកទៅ គ្លីនិកមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Malacca នៃប្រទេសម៉ាឡេស៊ី។ នៅពេលដែលលោក និងភរិយារបស់លោកបានទៅដល់គ្លីនិក  គ្រូពេទ្យបានផ្តល់ជូនថ្នាំលេប និងថ្នាំបន្តក់ភ្នែកដល់លោក ដោយហេតុថាគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា Hamdan គ្រាន់តែមានជំងឺឈឺភ្នែកធម្មតាតែប៉ុណ្ណោះ។ បន្ទាប់ពី Hamdan បានប្រើប្រាស់ថ្នាំបានរយៈពេល ២៤ម៉ោងក្រោយមក អាការរបស់លោកមិនមានភាពធូរស្រាលឡើយ ផ្ទុយទៅវិញ វាធ្វើឲ្យលោកហើមភ្នែក និងហើមមាត់បន្ថែមទៀត។

នៅពេលដែលអាការស្វាមីនាងមានភាពធ្ងន់ធ្ង
នៅពេលដែលអាការស្វាមីនាងមានភាពធ្ងន់ធ្ង

ភ្លាមៗនោះ ភរិយារបស់ Hamdan បាននាំលោកទៅកាន់មន្ទីពេទ្យ Melaka ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Malacca ដើម្បីធ្វើការព្យបាលបន្ត។ នៅពេលដែលទៅដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យបានផ្តល់ថ្នាំផ្សះជូនលោកពិសាព្រោះក្រុមគ្រូពេទ្យបានសន្និដ្ឋានថា លោកគ្រាន់តែមានជំងឺពងបែកតែប៉ុណ្ណោះ។ បន្ទាប់ពី Hamdan បានទទួលទានថ្នាំផ្សះហើយ វាកាន់តែធ្វើឲ្យជំងឺរបស់លោករីករាលដាលធំទៅៗ ហើយតួខ្លួនទាំងមូលរបស់លោកឡើងពងពេញតែម្តង។ ម្យ៉ាងវិញទៀត វាក៏បណ្តាលឲ្យមានចេញឈាមទៀតផង។

នៅពេលនោះ ក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនលោកទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ព្រោះអាការរបស់លោកមានសភាពគួរឲ្យព្រួយបារម្មណ៍។ 

ក្រោយដេកសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេលជិត ១ខែមក ក្រុមគ្រូពេទព្យបានប្រាប់ទៅកាន់ប្រពន្ធរបស់លោក Hamdan ថា ទោះបីជាស្វាមីរបស់នាងអាចរស់រានមានជីវិត ក៏គាត់មិនអាចមានសភាពប្រក្រតីដូចកាលពីមុនបានដែរ ដោយសារភ្នែកទាំងសងខាងរបស់គាត់មានការប៉ះពាល់ខ្លាំង ដែលមិនអាចធ្វើឲ្យគាត់មើលឃើញអ្វីៗបានដូចមុនឡើយ។ នៅក្នុងពេលនេះ គាត់អាចត្រឹមតែស្តាប់លឺតែប៉ុណ្ណោះ។

រូបភាពនាងនឹងស្វាមីនៅក្នុងបន្ទប់ ICU

នៅពេលដែលនាងបានស្តាប់ឮនូវការរៀបរាប់របស់ក្រុមគ្រូពេទ្យហើយ នាងមានការព្រួយបារម្មណ៍នៅក្នុងចិត្តជាខ្លាំង ព្រោះថា ស្ថានភាពជំងឺរបស់ស្វាមីនាងកាន់តែយ៉ាប់យឺនទៅ ហើយមួយវិញទៀត នាងក៏គ្មានថវិកាគ្រប់គ្រាន់ដើម្បីចំនាយថ្លៃព្យាបាលបន្តទៀតដែរ។

ដោយសារការខ្វះខាតផ្នែកហិរញ្ញវត្ថុ នាងបានសម្រេចចិត្តថតរូបជាមួយនឹងស្វាមី ហើយបង្ហោះនៅលើបណ្តាយសង្គមហ្វេសប៊ុក ដើម្បីឲ្យមនុស្សម្នាបានឃើញ ហើយមានចិត្តអាណិតអាសូរនាង។ ម្យ៉ាងវិញទៀតក្រែងលមានអ្នកបរិច្ចាប្រាក់កាសមួយចំនួនដល់នាងដើម្បីព្យាបាលជំងឺស្វាមី។

តែអ្វីៗហាក់ដូចជាផ្ទុយស្រឡះពីការរំពឹងទុករបស់នាង ព្រោះក្រោយពេលដែលនាងបានបង្ហោះរូបភាពទាំងនោះហើយ បែរជាមានមនុស្សមួយចំនួនមិនបានលើកទឹកចិត្ត ឬក៏ជួយជាថវិកាអ្វីដល់នាងនោះទេ ផ្ទុយទៅវិញពួកគេថែមទាំងនិយាយថា ប្រសិនបើស្វាមីនាងស្ថិតក្នុងស្ថានភាពបែបនេះហើយ ចូរនាងលែងគេចោលទៅ ហើយទុកគេចោលនៅក្នុងមន្ទីពេទ្យឲ្យស្លាប់ទៅ ព្រោះនៅពេលនេះស្ថានភាពរបស់គេគួរឲ្យខ្ពើមរអើមខ្លាំងណាស់។

ពាក្យពេចន៍ទាំងអស់នោះ វាហាក់ដូចជាគ្មានន័យអ្វីសម្រាប់នាងឡើយ ព្រោះនាងបានតបទៅវិញថា ខ្ញុំស្រលាញ់ប្តីរបស់ខ្ញុំអស់ពីបេះដូង។ មិនថាគាត់ស្ថិតក្នុងស្ថានភាពគួរឲ្យខ្ពើមរអើមយ៉ាងណា ក៏ខ្ញុំមិនទុកគាត់ចោលដែរ។ ខ្ញុំនឹងមើលថែគាត់រហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ។ ហើយខ្ញុំនឹងព្យាយាមរកមធ្យោបាយដើម្បីព្យាបាលគាត់ឲ្យបានជាសះស្បើយ។ 

រូបភាពដែលនាងថតជាមួយនឹងស្វាមី ហើយបង្ហោះលើហ្វេសបុក
រូបភាពដែលនាងថតជាមួយនឹងស្វាមី ហើយបង្ហោះលើហ្វេសបុក

បន្ទាប់ពីមហាជនបានឃើញអំពីភក្តីភាពរបស់នាងចំពោះស្វាមីនាង ពួកគេមានការរំភើបចិត្តជាខ្លាំង ហើយពួកគេក៏បានបរិច្ចាគប្រាក់កាសមួយចំនួនដើម្បីឲ្យនាងបានបំពេញនូវក្តីស្រមៃនាងក្នុងការមើលថែស្វាមីឲ្យបានជាសះស្បើយ។

សំណាងល្អរបស់នាង មិនយូរប៉ុន្មាន ក្រុមគ្រូពេទ្យក៏អាចធ្វើការកំណត់នូវរោគសញ្ញារបស់ជំងឺឃើញ ហើយគ្រូពេទ្យក៏បានប្រើប្រាស់វិធីព្យាបាលថ្មី រហូតដល់ធ្វើឲ្យអាការរបស់ស្វាមីនាងមានភាពធូរស្រាលច្រើន ស្ទើរតែដូចមនុស្សធម្មតាទៅហើយ។

ក៏ប៉ុន្តែបើទោះបីជាអាការរបស់ស្វាមីនាងបានធូរស្រាលច្រើនក៏ដោយ តែភ្នែករបស់គាត់នៅតែមិនអាចមើលឃើញដដែល ដែលនេះនៅតែជាបញ្ហាដែលនាងមានការព្រួយបារម្មណ៍ដដែល។

ជាចុងក្រោយ នាងបានធ្វើការបង្ហាញនូវទឹកចិត្តអំណរអរគុណដល់សប្បុរសជនដែលបានបរិច្ចាគថវិកាដល់នាង ដើម្បីបំពេញនូវក្តីស្រមៃក្នុងការព្យាបាល និងមើលថែស្វាមីរបស់នាងឲ្យអស់ពីចិត្ត៕

រូបភាពស្វាមីក្រោយពេលព្យបាលហើយ និងភរិយា
រូបភាពស្វាមីរបស់នាងក្រោយពេលព្យបាលហើយ
រូបភាពស្វាមីរបស់នាងក្រោយពេលព្យបាលហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]