បរទេស៖ កាលពីថ្មីៗនេះ ការស៊ើបអង្កេតមួយបានបង្ហាញឲ្យដឹងថាទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អាចប្រាប់ពីទីតាំងរបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុន Google។

ការបោះពុម្ភផ្សាយរបស់សារព័ត៌មាន Quartz បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Google អាចតាមដាន និងដឹងពីទីតាំងនៃទូរស័ព្ទ Android ទោះបីជាទូរស័ព្ទមិនបានតម្លើងកម្មវិធី ឬមុខងារប្រាប់ទីតាំងនៅលើទូរស័ព្ទត្រូវបានបិទ និងទូរស័ព្ទគ្មានស៊ីមកាតក៏ដោយ។

សារព័ត៌មាន Quartz បានប្រាប់ថា ក្រុមហ៊ុន Google បានទាញយកទិន្នន័យអំពីទីតាំងរបស់បុគ្គលនីមួយៗ ដែលមានការប៉ះពាល់យ៉ាងខ្លាំងដល់ភាពឯកជនរបស់អ្នកប្រើប្រាស់។

ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុម Google ម្នាក់បានប្រាប់ថា ព័ត៌មាននៃទីតាំងរបស់ទូរស័ព្ទត្រូវបានបញ្ជូនទៅកាន់ Google ដើម្បីគ្រប់គ្រងការជូនដំណឹង និងការផ្ញើសារនៅលើទូរស័ព្ទ Android ក្នុងកំឡុងពេល ១១ ខែចុងក្រោយនេះ ប៉ុន្តែពួកគេមិនដែលប្រើប្រាស់ ឬរក្សាទុកនូវទិន្នន័យនៃទីតាំងដែលគេបានប្រមូលនោះទេ៕ 

ទូរស័ព្ទ Android នានា
ទីស្នាក់ការក្រុមហ៊ុន Google
ទូរស័ព្ទ Pixel 2 របស់ក្រុមហ៊ុន Google

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]