ភ្នំពេញ៖ កាលពីយប់មិញនេះ ផលិតកម្មរស្មីហង្សមាស បានធ្វើឲ្យអ្នកគាំទ្រ របស់អ្នកនាង ពេជ្រ សោភា កាន់តែកន្រ្តាក់អារម្មណ៍បន្ថែមទៀតហើយ ជាមួយនឹងបទថ្មីរបស់នាង ដែលមានចំណងជើងថា «ចែភាIn The Mix»

យ៉ាងណាមិញ នៅក្នុងMVបទចម្រៀងមួយនេះផងដែរ គេក៏សង្កេតឃើញមានវត្តមាន អ្នកនាង សាន ស្រីឡៃ នៅក្នុងនោះផងដែរ ហើយបានធ្វើឲ្យ អ្នកគាំទ្រមួយចំនួន ស្រណោះរូបនាងជាខ្លាំង។ មិនតែប៉ុណ្ណោះ ថែមទាំងនិយាយថា ពេលឃើញ ស្រីឡៃ នៅក្នុងMVស្រស់ៗបែបនេះ ហាក់មិនចង់ជឿថានាងស្លាប់នោះទេ។

ដោយឡែក បទចម្រៀងមួយបទនេះ កំពុងតែទទួលការគាំទ្រខ្លាំង និងមានការShare យ៉ាងច្រើន នៅលើបណ្តាញសង្គម មិនខុសពីបទ «What’s Your Name?» របស់នាង ដែលទើបតែចេញថ្មីៗនោះទេ៕

ចង់ដឹងថាបទថ្មីរបស់ ពេជ្រ សោភា កន្ត្រាក់អារម្មណ៍យ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោមនេះ៖ 

ពេជ្រ សោភា និង សាន ស្រីឡៃក្នុងបទ ចែភា In The Mix
ពេជ្រ សោភា និង សាន ស្រីឡៃក្នុងបទ ចែភា In The Mix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ