បរទេស៖ ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ APOEL ក្នុងលទ្ធផលរហូតដល់ទៅ ៦-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូល ពានរង្វាន់ Champions League កាលពីយប់មិញនេះ។

៦គ្រាប់ ដែល Real Madrid លត់ក្រុមម្ចាស់ផ្ទះមិនឲ្យតដៃរួចនោះ ធើ្វបានដោយខែ្សបម្រើ Luka Mordric នាទី២៣ ខែ្សប្រយុទ្ធ Karim Benzema នាទី៣៩, ៤៥ ខែ្សការពារ Nacho Fernandez នាទី៤១ និងខែ្សប្រយុទ្ធ Cristiano Ronaldo នៅនាទី៤៩ និង៥៤។

លទ្ធផលនេះ បានធើ្វឲ្យ Real Madrid ឈរនៅលេខ២ ខណៈ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ស្ថិតនៅកំពូលតារាងពូល H  ក្រោយយកឈ្នះ Dortmund ក្នុងលទ្ធផល ២-១ កាលពីយប់មិញ។

គួរបញ្ជាក់ថា Ronaldo ស៊ុតបញ្ចូលទី ២គ្រាប់កាលពីយប់មិញនោះ គឺបានធើ្វឲ្យរូបគេក្លាយជាកីឡាករ Real Madrid ដំបូងបង្អស់ ដែលអាចស៊ុតបញ្ចូលទីបានចំនួន១០០គ្រាប់ ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ៕  

លទ្ធផលការប្រកួត Champions League កាលពីយប់មិញ
APOEL 0-6 Real Madrid
APOEL 0-6 Real Madrid
APOEL 0-6 Real Madrid
APOEL 0-6 Real Madrid
APOEL 0-6 Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]