ចិន៖ ក្មេងប្រុស Rong Rong អាយុ ៥ឆ្នាំ ត្រូវបានឪពុករបស់គេបញ្ជូនទៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Foshan ខេត្តក្វាងតុង ប្រទេសចិន ដោយសារខ្វះជាតិទឹក និងគ្មានកម្លាំងកំហែង រហូតដល់ថ្នាក់ សូម្បីតែក្រោកឈរក៏មិនបានផង។ 

ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ទៅកាន់ឪពុកម្តាយរបស់ក្មេងនោះថា គេមានដុះដុំសាច់ ហើយចាំបាច់ត្រូវតែព្យាបាលភ្លាមៗតែម្តង។

ខំនាំកូនឈឺទៅពិនិត្យ គ្រាន់តែពេទ្យដាក់មួយម៉ាត់ ទុកកូនចោល

លោក Zhang Li ដែលជាប្រធានពេទ្យប្រចាំនៅក្នុងមន្ទីរពេទ្យនោះ បានព្រមានទៅកាន់ឪពុកម្តាយទាំងពីរនាក់នោះថា ពួកគេមិនមានពេលច្រើនទេ ដើម្បីព្យាបាលកូនតូចរបស់ពួកគេទេ។ ដូច្នេះពួកគេត្រូវសរសេរលិខិតអនុញ្ញាតឲ្យបានលឿនបំផុត មុនពេលដែលគ្រូពេទ្យអាចមានសិទ្ធិធ្វើរោគវិនិច្ឆ័យលើដុំសាច់ដ៏សាហាវ ដែលកំពុងដុះនៅត្រង់ត្រគៀកកូនប្រុសរបស់ពួកគេ។

ទោះជាយ៉ាងណា ឪពុករបស់ក្មេងតូចនេះ បានបដិសេធចំពោះសំណើរបស់គ្រូពេទ្យ ហើយក៏បានចាកចេញពីមន្ទីរពេទ្យនោះ ដោយបានប្រាប់គ្រូពេទ្យ និងបុគ្គលិកពេទ្យថា គេត្រូវចេញទៅរកលុយ ដើម្បីព្យាបាលកូនរបស់គេ។

ជាច្រើនថ្ងៃកន្លងផុតទៅ ឪពុករូបនោះមិនបានត្រលប់មកវិញទេ ដូច្នេះគ្រូពេទ្យក៏បានសន្មត់ថា ឪពុករូបនេះ បានបោះបង់ចោលកូនរបស់គេហើយ។

ខំនាំកូនឈឺទៅពិនិត្យ គ្រាន់តែពេទ្យដាក់មួយម៉ាត់ ទុកកូនចោល

ក្មេងប្រុសដែលមានទំងន់ត្រឹមតែ ១៥គីឡូនេះ ពិតជាខ្សោយខ្លាំងរហូតដល់ថ្នាក់មិនអាចសូម្បីតែទំពារអាហារ។ ដូច្នេះ គិលានុបដ្ឋាយិកា ក៏បានឲ្យគេផឹកទឹកដោះគោម្ស៉ៅតែម្តង។ មិនតែប៉ុណ្ណោះ ពួកគេក៏បានយកសម្លៀកបំពាក់កូនរបស់ពួកគេ មកឲ្យក្មេងតូចកំសត់នេះស្លៀកផងដែរ។

វេជ្ជបណ្ឌិត Liu Guoqing បាននិយាយថា ដុំមហារីកនេះ បានដុះនៅជិតក្បាលពោះរបស់ក្មេងតូច ហើយពួកគេមិនអាចធានាថា អាចព្យាបាលជំងឺនេះ នៅដំណាក់កាលចុងក្រោយឡើយ។ អ្វីដែលខាងមន្ទីរពេទ្យអាចធ្វើបាននៅពេលនេះ គឺការស្នើសុំជំនួយផ្នែកហរិញ្ញវត្ថុពីរដ្ឋាភិបាល ប៉ុន្តែការស្នើសុំនេះ ក៏ត្រូវមានហត្ថលេខាឪពុកម្តាយរបស់គេដែរ៕

ពិតជាគួរឲ្យអាណិត Rong Rong មែនទែន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]