តើអ្នកមានអារម្មណ៍ថាខ្ចិលហាត់ប្រាណមែនទេ? ម្យ៉ាងទៀតអ្នកចេះតែបោះបង់ការហាត់ប្រាណចោលមែនទេ? នៅពេលដែលអ្នកហាត់ប្រាណបានត្រឹម២អាទិត្យ ឬ១ខែ ពីព្រោះអ្នកចេះតែមានអារម្មណ៍ថាមិនចង់ទៅ ដោយសារតែខ្ចិលឬក៏មើលទៅខ្លួនអ្នកដូចជាមិនទទួលបានលទ្ធផលគួរជាទីពេញចិត្តសោះនោះ។

តើអ្នកមានអារម្មណ៍ថាខ្ចិលហាត់ប្រាណមែនទេ?

#ចាត់ទុកសកម្មភាពហាត់ប្រាណនោះគឺជាល្បែងកម្សាន្ត

មានន័យថាអ្នកត្រូវមានប្រតិទិនមួយ ហើយគូសវាដោយគំនូសខ្វែងពណ៌ក្រហមនៅរៀងរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ហើយបន្ទាប់មកអ្នកត្រូវព្យាយាមគិតថាធ្វើយ៉ាងណាត្រូវគូសគំនូសខ្វែងនេះឲ្យដល់ថ្ងៃចុងក្រោយនៃប្រតិទិន។ ដូច្នេះការធ្វើបែបនេះអ្នកនឹងព្យាយាមធ្វើលំហាត់ប្រាណ ព្រោះដើម្បីឲ្យបានគំនូសខ្វែងនោះពេញរហូតដល់ថ្ងៃចុងក្រោយនៃប្រតិទិន។

ការធ្វើបែបនេះអ្នកនឹងព្យាយាមធ្វើលំហាត់ប្រាណព្រោះដើម្បីឲ្យបានគំនូសខ្វែងនោះពេញរហូតដល់ថ្ងៃចុងក្រោយនៃប្រតិទិន

#ទិញសម្លៀកបំពាក់កីឡាស្អាតៗ

ក្រុមអ្នកស្រាវជ្រាវមួយចំនួនបានអះអាងថា ឈុតកីឡាពណ៌ក្រហមអាចធ្វើឲ្យអ្នកទទួលបានភាពជោគជ័យនៃការហាត់ប្រាណ។ ម្យ៉ាងទៀតប្រសិនបើអ្នកមានឈុតកីឡាស្អាតៗវាជាផ្នែកមួយដែលជម្រុញឲ្យអ្នកចង់ហាត់ប្រាណដោយសារការបង្ហាញសម្លៀកបំពាក់របស់អ្នក។

ក្រុមអ្នកស្រាវជ្រាវមួយចំនួនបានអះអាងថាឈុតកីឡាពណ៌ក្រហមអាចធ្វើឲ្យអ្នកទទួលបានភាពជោគជ័យនៃការហាត់ប្រាណ

#ស្វែងរកកន្លែងហាត់ប្រាណដែលនៅជិតផ្ទះរបស់អ្នក

ធ្វើដូចនេះវានឹងអាចឲ្យអ្នកចៀសពីអាកាសធាតុមិនល្អ, មិនមានអ្វីជិះទៅ ឬចៀសពីពាក្យថាឆ្ងាយដែលបញ្ហាទាំងនេះ ហើយជាហេតុធ្វើឲ្យអ្នកខ្ចិលឬនិយាយពាក្យថាស្អែកហើយស្អែកទៀត និងគេចមិនចង់បន្តការហាត់ប្រាណរបស់អ្នក។

ស្វែងរកកន្លែងហាត់ប្រាណដែលនៅជិតផ្ទះរបស់អ្នក

#ត្រូវចេះបង្កើតបរិយាកាសនៅពេលហាត់ប្រាណ

ឧទាហរណ៍ដូចជាពេលអ្នកធ្វើលំហត់ប្រាណអ្នកគួរតែមានកាសស្តាប់ ដើម្បីបង្កើនឲ្យមានភាពរីករាយនឹងមានអារម្មណ៍ល្អជាមួយតន្រី្តដែលវាមិនធ្វើឲ្យអ្នកធុញ ឬឆាប់បញ្ឈប់ការហាត់ប្រាណរយៈពេលខ្លីទៀតផង។

មានអារម្មណ៌ល្អជាមួយតន្រី្តដែលវាមិនធ្វើឲ្យអ្នកធុញឬឆាប់បពា្ឃប់ការហាត់ប្រាណរយៈពេលខ្លីទៀតផង

#ការជ្រើសរើសយកកាតសមាជិករយៈពេល៣ខែ

ចំពោះវិធីនេះគឺអ្នកប្រហែលជាត្រូវតែទៅហាត់ហើយ ពីព្រោះវាដូចជាស្តាយលុយដែលអ្នកបានចំណាយឲ្យគេច្រើននោះ!

#រៀបចំតារាងពេលវេលា

រៀបចំថ្ងៃដែលអ្នកត្រូវទៅហាត់ប្រាណ និងអ្វីដែលអ្នកត្រូវធ្វើនៅពេលធ្វើលំហាត់ប្រាណ។ ទាំងនេះវានឹងជួយអ្នកឲ្យមានភាពងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ។

រៀបចំថ្ងៃដែលអ្នកត្រូវទៅហាត់ប្រាណ និងអ្វីដែលអ្នកត្រូវហាត់

#រៀបចំកាតាបសម្រាប់ហាត់ប្រាណឲ្យរួចរាល់មុនពេលចេញទៅ

វាគឺជាគន្លឹះដល់់អស្ចារ្យដើម្បីមិនឲ្យអ្នកនិយាយថា អូហ! ខ្ញុំមិនទាន់រៀបចំហើយទេឬគ្មានពេលទេ ខ្ចិលណាស់មិនទៅទេ! 

រៀបចំកាតាបសម្រាប់ហាត់ប្រាណឲ្យរួចរាល់មុនពេលចេញទៅ

#ជួលគ្រូបង្ហាត់ម្នាក់

ការដែលមានគ្រូបង្ហាត់គឺធ្វើឲ្យអ្នកមិនហ៊ានឈប់សម្រាកតាមចិត្ត និងធ្វើតាមតែអ្វីដែលអ្នកចង់ធ្វើ។ ដូចនេះអ្នកគួរតែមានគ្រូបង្ហាត់ម្នាក់ដើម្បីទទួលបានការហាត់់ប្រាណដែលត្រឹមត្រូវក៏ដូចជាដើម្បីទទួលបានលទ្ធផលល្អ។

ការដែលមានគ្រូបង្ហាត់គឺធ្វើឲ្យអ្នកមិនហ៊ានឈប់សម្រាកតាមចិត្ត និងធ្វើតាមតែអ្វីដែលអ្នកចង់ធ្វើ

#ផ្តល់ជាការដូសម្រាប់ខ្លួនឯងនៅចុងខែ

ការលើកទឹកចិត្តខ្លួនឯងដោយការទិញរបស់នៅពេលដាច់ខែ ដើម្បីជម្រុញឲ្យខ្លួនឯងមានទឹកចិត្តនៅក្នុងការហាត់ប្រាណបន្តទៅទៀត។

ផ្តល់ជាការដូសម្រាប់ខ្លួនឯងនៅចុងខែ

#ការលើកទឹកចិត្តពីមនុស្សដែលអ្នកស្រលាញ់

វាគឺជាកម្លាំងចិត្តដ៏ល្អបំផុតមិនថាដៃគូ មិត្តប្រុស ឬមិត្តស្រី និងជាប្តី ឬជាប្រពន្ធនោះទេ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]