ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ ត្រូវបាន ចរន្ដភ្លើងឆក់កាលពីវេលា ម៉ោង៣និង២០ នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខណៈកំពុងបំពេញការងារ ជាជាងផ្សារ ដែកនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានទី តាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិត ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹង ថា ជនរងគ្រោះឈ្មោះជ្រឿង ប៊ុនថុល ភេទ ប្រុស អាយុ២៦ឆ្នាំ ដែលមានស្រុកកំណើត នៅខេត្ដពោធិ៍សាត់ បានស្លាប់ខណៈបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា ខណៈដែលជនរងគ្រោះកំពុងផ្សារដែកនៅ កន្លែងធ្វើការរបស់ខ្លួន ក៏ត្រូវចរន្ដភ្លើងឆក់ ហើយក៏ត្រូវដឹកបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្ដែអកុសលជនរងគ្រោះបានស្លាប់នៅតាមផ្លូវទៅហើយ។
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]