(ភ្នំពេញ)៖ បន្ទាប់ពីការប្រឡងបវរកញ្ញាជាច្រើន ដែលកម្ពុជាចេញទៅប្រកួតនៅប្រទេសផ្សេងៗបានបញ្ចប់ ពេលនេះសល់តែកញ្ញា ប៊ី សុធារី ម្នាក់ទៀតទេ ដែលកំពុងតែមានភាពស្វិតស្វាញក្នុងការហ្វឹកហាត់សមត្ថភាពខ្លួន ក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាល នៅសហរដ្ឋអាមេរិក។ យ៉ាងណាក្ដី ក្នុងឈុតប្រពៃណីរបស់កញ្ញា ប៊ី សុធារី ដែលគ្រងនោះ គឺពិតជាមានភាពស្រស់ស្អាត ថ្លៃថ្នូរ និង អស្ចារ្យខ្លាំងណាស់ ព្រោះមានមានលក្ខណៈជាច្រើន ដែលទស្សនិកជនភាគច្រើនមិនបានដឹង។

ក្នុងនោះបើយោងតាមផេក «MISS Cambodia Beauty Pageant» បានសរសេរសារជាច្រើនអំពីលក្ខណៈពិសេសនៃឈុតប្រពៃណីមួយនេះថា «តើអ្នកទាំងអស់គ្នាដឹងថា អ្វីដែលជាលក្ខណៈពិសេសនៃឈុតនេះទេ? មកុដរបស់អ្នករាំរបាំព្រះរាជទ្រព្យ. អាវគឺប៉ាក់ឌិនរូបក្ងោកព្រោះក្ងោកតំណាងឲ្យមនុស្សស្រីទន់ភ្លន់។ ហង្សតំណាងអោយស្ដេចបក្សី.សំពត់ គឺដកស្រង់ម៉ូតសំពត់របស់នារីអប្សរានៅលើជញ្ជាំងប្រាសាទបាពួន។ ភាពប្រណីតនៃឈុតមួយនេះ គឺសសៃសូត្រដែលត្បាញដោយស្នាដៃខ្មែរសុទ្ធសាត ដោយត្បាញចេញមកដោយទឹកដៃខ្មែរ ប្រើដោយគ្រឿងតំបាញបែបប្រពៃណី ដែលត្បាញចេញមកមានរូបសត្វហង្សនៅលើសាច់សូត្រតែម្ដង ជាពិសេសសូត្រដែល សុធារីដាក់នៅលើដៃមាន គឺជាសូត្រតែមួយគ្មានពីរនៅលើលោក ព្រោះថា ការត្បាញចេញមកសម្រាប់តែបវរកញ្ញាចក្រវាលកម្ពុជា តែប៉ុណ្ណោះ។

តើអ្នកដឹងទេ យើងក៏អាចច្នៃឈុតធំៗដូចប្រទេសផ្សេងបានដែរ តែយើងគិតថាភាពប្រណីតមិនស្ថិតលើធំឬក៏តូចទេ។

សូមជប្រាបជូនថា ការបោះឆ្នោតនឹងបើកឲ្យបោះជាផ្លូវការនៅថ្ងៃច័ន្ទម៉ោង៨ព្រឹក យើងនឹងបង្ហាញជូនរបៀប vote ឲ្យបវរកញ្ញាខ្មែរនៅពេលក្រោយ»។

សូមបញ្ជាក់ថា ដើម្បីបោះឆ្នោតឲ្យបវរកញ្ញាខ្មែរ កញ្ញា ប៊ី សុធារី គឺមានពីររបៀបទី១ គឺ ចូលទៅកាន់ Vote.MissUniverse.com ដោយក្នុង១ថ្ងៃអាច Vote បាន១០ដង។ របៀបទី២ គឺ ត្រូវ Vote តាមរយៈ Twitter. ត្រូវសរសេរ post នៅលើ Twitter ដាក់ថា #Miss Universe# Cambodia បន្ទាប់មកត្រូវ Retweets ឲ្យកាន់តែច្រើនដង ដោយមិនកំណត់៕

ប៊ី សុធារី
ប៊ី សុធារី
របៀបនៃ ការVote

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី