(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា ត្រូវបានទស្សនិកជនដឹងថា នាងគឺជាតារាស្រីដ៏មានប្រជាប្រិយភាព មួយដួង ទទួលបានការគាំទ្រយ៉ាងច្រើនគួរសម ពីសំណាក់យុវវ័យ ស្ទើរតែគ្រប់គ្នា។ ទោះបីជាមានភាពមមាញឹក នឹងការងារសិល្បៈយ៉ាងណាក្ដី ក៏តារាចម្រៀងរូបនេះ នៅតែឆ្លៀតពេលវេលា ផ្ដល់ឲ្យខ្លួនឯង ដោយធ្វើដំណើរកម្សាន្ដ សម្រាកលំហែកាយ រហូតដល់ទៅប្រទេសបារាំងឯណោះ។ ជាមួយនឹងដំណើរកម្សាន្ដ ដ៏ស្រស់ស្រាយមួយនេះ តារាចម្រៀងស្រី សួស វីហ្សា ហាក់បីដូចជា មានអារម្មណ៍សប្បាយរីករាយ និងរំភើប ដែលបានឃើញទេសភាព និងអរិយធម៌ នៅលើទឹកដីទ្វីបអឺរ៉ុបនោះ។

ជាការពិតណាស់ តារាចម្រៀងធ្លាប់មានសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា កំពុងមានស្នេហាលួចលាក់នឹងក្រុមរាំរបស់ខ្លួន តែក្រោយមកចេញមុខបដិសេធវិញ គឺកញ្ញា សួស វីហ្សា បានផ្ដិតយករូបភាពជាច្រើនសន្លឹក ឈរកាច់ស្ទីល បង្អួចសម្រស់ នៅមុខរូបតំណាងប្រទេសបារាំង ទួអែសហ្វេល(Tour Eiffel) ដែលជាកន្លែងក្ដីស្រមៃរបស់មនុស្សជាតិ ទូទាំងប្រទេសកម្ពុជា។

មានមហាជនមួយចំនួន ក៏មានការលួចច្រណែនក្នុងចិត្ត ដោយឃើញរូបនាងមានឱកាស អាចបង្ហាញខ្លួននៅប្រទេសបារាំងនោះ ហើយការចេញទៅលើកនេះ កម្រោងចេញទៅស្ងាត់ៗ ដោយតារាចម្រៀង សួស វីហ្សា មិនបានប្រាប់ឲ្យមហាជនបានដឹងមុននោះឡើយ ពេលទៅដល់ទឹកដីនោះ ទើបនាងបង្ហោះរូបភាពជាច្រើន បង្កឲ្យមហាជនអ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង។

ចង់ដឹងថា កញ្ញា សួស វីហ្សា នៅលើទឹកដីប្រទេសបារាំង មានអារម្មណ៍រីករាយ និងរំភើបយ៉ាងណានោះ សូមទស្សនារូបភាពដូចខាងក្រោម៖

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា