បរទេស៖ អ្នកចាត់ការ លោក Pep Guardiola នឹងនាំក្រុមមេឃខៀវ Manchester City ឲ្យក្លាយជាក្រុម Barcelona ដែលលោកធ្លាប់ដឹកនាំ។ នេះបើយោងតាមការអះអាង របស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Ronaldinho បានលើកឡើង។

អតីតតារាឆ្នើមប្រចាំកីឡដ្ឋាន Nou Camp លោក Ronaldinho បានព្រមានចំពោះក្រុមទាំងអស់ក្នុងតំបន់អឺរ៉ុប ជាពិសេសគឺក្រុមដែលស្ថិតក្នុងក្របខណ្ឌ Premier League ដើម្បីត្រៀមខ្លួនប្រជែងជាមួយក្រុម Manchester City ព្រោះថា លោក Pep Guardiola នឹងនាំក្រុមមួយនេះ ឲ្យក្លាយជាក្រុម Barcelona ទី២ ដែលលោកធ្លាប់ដឹកនាំជោគជ័យអំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១២។   

Ronaldinho

ក្នុងកិច្ចសម្ភាស៍ពិសេសមួយ Ronaldinho បាននិយាយថា៖ «ខ្ញុំជឿថាគាត់ (Pep) នឹងដឹកនាំ Man City ឲ្យជោគជ័យដូចដែលគាត់ដឹកនាំ Barcelona។ កាលខ្ញុំនៅជាកីឡាករ គាត់លេងតាមក្បួនខ្នាតបចេ្ចកទេសណាស់ ហើយពេលដែលគាត់ក្លាយជាគ្រូបង្វឹក ក៏គាត់រៀបក្បួនបានល្អដែរ»។

«នៅទីណាដែលគាត់ទៅដឹកនាំ គឺគាត់យល់យ៉ាងច្បាស់ជាងគ្រូបង្វឹកដ៏ទៃទៀត។ រូបគាត់គឺយល់ច្បាស់ពីទិដ្ឋភាពជាក់ស្ដែងនៅលើទីលាន» Ronaldinho បន្ដ។

សូមបញ្ជាក់ដែរថា អំឡុងពេលដែលលោក Pep Guardiola ដឹកនាំក្រុម Barcelona រូបលោកបានជួយឲ្យក្លិបមួយនេះ ឈ្នះពានជាច្រើន ដូចជា La Liga, Champions League, Copa del Rey ជាដើម។

ដោយឡែកនៅរដូវកាលនេះវិញ លោកក៏បានដឹកនាំក្រុម Manchester City ឲ្យស្ថិតនៅលើកំពូលតារាង Premier League ឆ្លងកាត់១២ប្រកួត គឺឈ្នះរហូតដល់ទៅ ១១ដង និងស្មើ១ដង ចំណែកឯក្របខណ្ឌ Champions League វិញ គឺក្រុមមួយនេះ ក៏បានឆ្លងទៅវគ្គចែកពូលរួចជាស្រេចផងដែរ ទោះជាមាន២ប្រកួតក្នុងដៃក៏ដោយ៕  

Pep Guardiola
Ronaldinho
ក្រុម Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]