ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី ដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី នៅតែមានរូបរាងស្រស់ស្អាត បើទោះបីជានាងធ្លាប់មានកូនមួយ រួចទៅហើយក្តី។

យ៉ាងណាមិញ បើនិយាយពីសម្រស់កូនស្រីសំណព្វ របស់អ្នកនាង សុខ សោម៉ាវត្តីវិញ នាងក៏មានសម្រស់ស្រស់ស្អាត មិនចាញ់ម្តាយរបស់នាងប៉ុន្មានដែរ។

ដោយឡែក នាពេលម្សិលមិញនេះ ផ្អែកលើគណនីហ្វេសប៊ុក របស់អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះវីដេអូកូនរបស់នាង ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ពេលបានឃើញកូនស្រីរបស់នាង អាចនិយាយភាសាអង់គ្លេស បានយ៉ាងល្អ ទាំងនៅវ័យក្មេងបែបនេះ។

បន្ទាប់ពីមើលវីដេអូនេះរួចហើយ ទើបដឹងថាកូនស្រីរបស់ សុខ សោម៉ាវត្តី មិនត្រឹមតែស្អាតប៉ុណ្ណោះទេ នាងថែមទាំងជាក្មេងម្នាក់ដែលឆ្លាត និងគួរឲ្យស្រលាញ់ ថែមទៀតផង៕

ចង់ដឹងថាកូនស្រីរបស់ សុខ សោម៉ាវត្តី ឆ្លាតប៉ុណ្ណានោះ តោះទស្សនាវីដេអូនៅខាងក្រោម៖ 

សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី