អេស្ប៉ាញ៖ យុវជនឆ្នើមរបស់ក្លិបយក្ស Real Madrid កីឡាករ Marco Asensio បានបង្ហើបពីអារម្មណ៍របស់ខ្លួន ចំពោះស្ថានភាពដែលរូបគេ មិនសូវបានបង្ហាញខ្លួនក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។

ដោយសារតែ Asensio មិនសូវបានចូលលេងច្រើន ទើបធ្វើឲ្យមានមតិពីអ្នកគាំទ្រជាច្រើន បានប្រៀបធៀបស្ថានភាពរបស់លោក ទៅនឹងកីឡាករ Alvaro Morata ដែលបានចាកចេញទៅក្លិបតោខៀវ Chelsea ដោយសារតែបញ្ហាមិនសូវបានបង្ហាញខ្លួននេះផងដែរ។

Asensio បានថ្លែងអំពីការប្រៀបធៀបនេះ នៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពរបស់លោកនិងស្ថានភាពរបស់កីឡាករ Morata មានភាពខុសគ្នា ត្រង់ថាខ្លួនលោកនៅក្មេង និងមានអាយុត្រឹមតែ ២១ឆ្នាំតែប៉ុណ្ណោះ។ ម្យ៉ាងលោកក៏តែងតែបានជាប់ជាជម្រើស ១១នាក់ដំបូងផងដែរ។ 

កីឡាករវ័យក្មេងរូបនេះ បានបន្តទៀតថា «ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំង ដើម្បីសន្សំនាទីសម្រាប់លេង ឲ្យបានកាន់តែច្រើន នៅក្នុងការប្រកួតសំខាន់ៗ» ។

គួរបញ្ជាក់ផងដែរថា នៅម៉ោង ២និង៤៥នាទីរំលងអធ្រាតយប់នេះ ក្លិប Real Madrid នឹងធ្វើប្រកួតជាមួយក្រុម APOEL ក្នុងក្របខ័ណ្ឌ Champion League ដូច្នេះយើងចាំមើល មើលថាតើ Asensio នឹងអាចបង្ហាញទម្រង់ល្អប្រសើរដើម្បីទាមទារកន្លែងរបស់គាត់វិញបានឬក៏អត់នោះ៕ 

កីឡាករ Marco Asensio
កីឡាករ Alvaro Morata កាលនៅលេងឲ្យក្លិប Real Madrid
កីឡាករ Marco Asensio និងកីឡាករ Alvaro Morata កាលនៅលេងជាមួយគ្នា
កីឡាករ Alvaro Morata និងក្លិបថ្មី Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]