អង់គ្លេស៖ គ្រូបង្វឹកលោក Tony Pulis ត្រូវបានក្លិប West Brom បណ្ដេញចេញពីតំណែងហើយកាលពីយប់ម្សិលមិញនេះ ក្រោយដឹកនាំក្រុម បរាជ័យទៅលើក្រុមម្ចាស់ជើងឯករដូវកាលមុន Chelsea ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ៤-០ កាលពីថៃ្ងសៅរ៍ កន្លងទៅ។

អ្នកចាត់ការសញ្ជាតិវែលរូបនេះ ជួយ West Brom ឈរលេខ១៧មានគម្លាត១ពិន្ទុប៉ុណ្ណោះ លើក្រុមស្ថិតនៅតំបន់គេកាត់ចោល ហើយឈ្នះតែ២ដងគត់ ក្នុងការប្រកួតកន្លងមក ខណៈប្រកួតលើកចុងក្រោយគឺចាញ់ Chelsea ៤-០ នៅផ្ទះខ្លួនឯង ដែលជាការបរាជ័យលើកទី៦រដូវកាលនេះ។

ជាមួយនឹងលទ្ធផលមិនគាប់ប្រសើរ ក៏ដូចជាអ្នកគាំទ្រមិនពេញចិត្ដចំពោះការដឹកនាំរបស់គ្រូបង្វឹកនេះ ម្ចាស់ក្លិប West Brom ក៏បានសម្រេចបញ្ឈប់លោក Tony Pulis តែម្ដង។

ទន្ទឹមនឹងនេះផងដែរ បេក្ខភាពគ្រូបង្វឹកដែលអាចនឹងឡើងមកដឹកនាំក្រុម West Brom មានដូចជា លោក Nigel Pearson លោក Alan Pardew និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Sam Allardyce៕  

លោក Tony Pulis ត្រូវក្លិប West Brom បណ្ដេញចេញពីតំណែង
លោក Tony Pulis ត្រូវក្លិប West Brom បណ្ដេញចេញពីតំណែង
លោក Nigel Pearson
លោក Alan Pardew
លោក Sam Allardyce

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]