ភ្នំពេញ៖ តារាសម្តែង និងជាតារាម៉ូដែល កញ្ញា ទឹម រដ្ឋា កំពុងតែទទួលបានការ ចាប់អារម្មណ៍ពីសំណាក់មហាជន ដោយសារការតុបតែងខ្លួន និងសម្លៀកបំពាក់ប្លែកៗរបស់នាង ហើយជាពិសេសនោះ មហាជនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត ទៅលើរាល់សកម្មភាពដែល នាងតែងតែបង្ហោះរូបភាពញាក់សាច់ ស្លៀកឈុតហែលទឹកជាញឹកញាប់ នៅក្នុងគណនីអីនស្តាក្រាម របស់នាង។

ក្នុងនោះផងដែរ មហាជនមួយចំនួនតែងតែរិះគន់ កញ្ញា ទឹម រដ្ឋា រាល់ពេលដែលនាងបង្ហោះរូប បញ្ចេញសាច់របស់នាងស្ទើរតែទាំងស្រុង ព្រោះពួកគេគិតថា ការធ្វើបែបនេះ គឺវាមិនសាកសម ក្នុងនាមជានារីខ្មែរ។

យ៉ាងណាមិញ ចំណែកឯកញ្ញា ទឹម រដ្ឋាវិញ នាងនៅតែបន្តបង្ហោះរូបភាពរបៀបនេះដដែល ហើយហាក់ដូចជាមិនខ្វល់ខ្វាយនូវ ពាក្យរិះគន់របស់មហាជនមួយចំនួននោះទេ។ មួយវិញទៀត ទាំងនេះអាច ដោយសារតែនាងចូលចិត្ត តែងខ្លួនបែបបរទេស ហើយសង្សាររបស់នាង ក៏ជាជនជាតិបរទេសផងដែរនោះ ទើបនាងគិតថាការធ្វើបែបនេះគឺ ជារឿងមួយដែលសាមញ្ញ៕  

កញ្ញា ទឹម រដ្ឋា
រូបក្នុងឈុតហែលទឹកដែល ទឹម រដ្ឋា ទើបតែបង្ហោះ
រូបក្នុងឈុតហែលទឹក ដែលទឹម រដ្ឋា ទើបតែបង្ហោះ
រូបក្នុងឈុតហែលទឹក ដែលទឹម រដ្ឋា ទើបតែបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា