អង់គ្លេស៖ កាលពីថ្មីៗនេះ ក្រុមហ៊ុនចំនួន ៣នៅក្នុងចក្រភពអង់គ្លេសបានរួមដៃសហការគ្នាដើម្បីផលិតនូវជីវឥន្ធនៈដែលចម្រាញ់ចេញពីកាហ្វេសម្រាប់ឲ្យឡានក្រុងដឹកអ្នកដំណើរនៅក្នុងទីក្រុងឡុងដ៍ប្រើប្រាស់។

មកដល់ពេលនេះ គេបានផលិតប្រេងឥន្ធនៈដែលចម្រាញ់ចេញពីកាហ្វេចំនួន ៦ ០០០លីត្រ ដែលសមស្របសម្រាប់គម្រោងសាកល្បងដឹកអ្នកដំណើរនៅទីក្រុងឡុងដ៍ពេញមួយឆ្នាំតែម្តង។

កាហ្វេដែលគេសម្ងួតហើយ

ក្រុមហ៊ុន bio-bean ចាប់ផ្ដើមប្រមូលកាហ្វេដែលត្រូវបានប្រើប្រាស់រួច ពីហាងកាហ្វេ ភោជនីយដ្ឋាន និងរោងចក្រ ជាដើម ដើម្បីបញ្ជូនទៅកន្លែងសម្រាប់កែច្នៃនិងទាញយកជីវឥន្ទនៈពីកាហ្វេដែលប្រើប្រាស់រួចនោះ។ បន្ទាប់មកប្រេងកាហ្វេនឹងត្រូវបានលាយជាមួយនឹងប្រេងឥន្ធនៈផ្សេងមួយចំនួនទៀតដើម្បីបង្កើតជាជីវឥន្ទនៈ B20 សម្រាប់ប្រើប្រាស់នៅលើឡានក្រុងដែលប្រើប្រេងម៉ាស៊ូត ដោយមិនបាច់មានការកែឆ្នៃឡាននោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន bio-bean បានប៉ាន់ស្មានថាចក្រភពអង់គ្លេសប្រើប្រាស់កាហ្វេចំនួន ៥០០ ០០០តោនក្នុងមួយឆ្នាំ ហើយភាគច្រើនកាកសំណល់កាហ្វេនោះត្រូវបានគេបោះបង់ចោលនៅកន្លែងចាក់សំរាម ដូច្នេះការទាញយកថាមពលពីវត្ថុដែលគេបោះបង់ចោលនឹងអាចជួយសម្រួលដល់បញ្ហាបរិស្ថាន និងបំពេញតម្រូវការរបស់មនុស្សជាតិបានជាមិនខាន៕

ម្ចាស់ក្រុមហ៊ុន bio-bean
ការដើរប្រមូលកាកសំនល់កាហ្វេពីហាងនានា

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]