មនុស្សភាគច្រើនតែងតែជឿលើរឿងជាច្រើនដែលគិតថាគ្រឿងស្រវឹងមានប្រយោជន៍ និងមានលទ្ធភាពអាចការពារពួកគេពីជំងឺ និងបញ្ហាផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញរឿងទាំងអស់នោះសុទ្ធតែគ្មានប្រភពច្បាស់ល្បាស់ ដោយគ្រាន់តែឮ និងជឿតៗគ្នាតែប៉ុណ្ណោះ។

ដើម្បីឱ្យប្រាកដក្នុងចិត្តយើងនឹងលើកឡើង១០យ៉ាង ដែលមនុស្សភាគច្រើនដឹងពីគ្រឿងស្រវឹង តែការពិតវាមិនមែនដូចអ្វីដែលអ្នកបានគិតនោះទេ៖  

១. ស្រវឹងខ្លាំងពេកធ្វើឱ្យខ្សោះជាតិទឹកក្នុងខ្លួន

ការពិតគ្រឿងស្រវឹងគ្រាន់តែធ្វើឱ្យអតុល្យភាពបរិមាណទឹក និងអំបិលនៅក្នុងរាងកាយដែលជាហេតុធ្វើឱ្យអ្នកស្រេកទឹកប៉ុណ្ណោះ។ ប៉ុន្តែបរិមាណជាតិទឹកនៅក្នុងខ្លួនមិនបានប្រែប្រួលទេ គ្រាន់តែវាធ្វើឱ្យគ្មានជាតិទឹកគ្រប់គ្រាន់ទៅកាន់សសៃឈាមហើយហូរទៅកាន់ផ្នែកផ្សេងៗនៃរាងកាយដែលអាចបណ្តាលឱ្យមានអាការហើមតាមរាងកាយ និងមានអាការឈឺក្បាលនៅពេលព្រឹកជាដើម។  

ការពិតគ្រឿងស្រវឹងគ្រាន់តែធ្វើឱ្យអតុល្យភាពបរិមាណទឹក និងអំបិលនៅក្នុងរាងកាយដែលជាហេតុធ្វើឱ្យអ្នកស្រេកទឹកប៉ុណ្ណោះ

២. ស្រាទុកយូរកាន់តែល្អ

មនុស្សភាគច្រើនយល់ថាស្រាទុកកាន់តែយូរកាន់តែឆ្ងាញ់ ប៉ុន្តែការពិតទៅគ្រប់ប្រភេទស្រាទាំងអស់សុទ្ធតែមានថ្ងៃផុតកំណត់។ ដូច្នេះអ្នកមិនអាចរក្សាទុកវាបានជារៀងរហូតនោះទេ។ ដោយមានប្រភេទស្រាខ្លះទុកបានត្រឹមតែមួយឆ្នាំ និងស្រាខ្លះទៀតទុកកាន់តែយូរធ្វើឱ្យរសជាតិកាន់តែពិបាកលេបជាដើម។ 

មនុស្សភាគច្រើនយល់ថាស្រាទុកកាន់តែយូរកាន់តែឆ្ងាញ់ ប៉ុន្តែការពិតទៅគ្រប់ប្រភេទស្រាទាំងអស់សុទ្ធតែមានថ្ងៃផុតកំណត់

៣.ជាតិអាល់កុលធ្វើឱ្យខ្លួនមានកម្តៅ

នៅក្នុងរដូវរងារ ឬត្រជាក់មនុស្សភាគច្រើនជឿថាពេលផឹកស្រានឹងធ្វើឱ្យខ្លួនមានកម្តៅទប់ទល់នឹងភាពត្រជាក់បានយ៉ាងល្អ។ ជាការពិតណាស់ ពេលដែលអ្នកផឹកស្រាភ្លាមខ្លួនរបស់អ្នកនឹងឡើងកម្តៅ និងធ្វើឱ្យរាងកាយរបស់អ្នកកក់ក្តៅព្រោះតែឈាមបានរត់ទៅកាន់ស្រទាប់ស្បែក តែវាមិនបានរត់ទៅកាន់ផ្នែកមួយចំនួននៅក្នុងសរីរាង្គកាយខាងក្នុងរបស់អ្នកនោះទេ។ ជាលទ្ធផលទោះអ្នកព្យាយាមផឹកស្រាយ៉ាងណាក៏ដោយអ្នកនៅតែមិនអាចទប់ទល់នឹងភាពត្រជាក់ និងជំងឺផ្តាសាយបានដដែល។  

ជាការពិតណាស់ ពេលដែលអ្នកផឹកស្រាភ្លាមខ្លួនរបស់អ្នកនឹងឡើងកម្តៅ និងធ្វើឱ្យរាងកាយរបស់អ្នកកក់ក្តៅព្រោះតែឈាមបានរត់ទៅកាន់ស្រទាប់ស្បែក តែវាមិនបានរត់ទៅកាន់ផ្នែកមួយចំនួននៅក្នុងសរីរាង្គកាយខាងក្នុងរបស់អ្នកនោះទេ

៤. មិនអាចផឹកភេសជ្ជៈផ្សេងលាយជាមួយគ្រឿងស្រវឹង

រាល់ពេលដែលអ្នកស្រវឹងស្រាវាអាស្រ័យទៅលើបរិមាណចំនួនស្រាដែលអ្នកផឹកចូលទៅ មិនមែនអាស្រ័យលើអ្នកផឹកស្រាប៉ុន្មានប្រភេទលាយគ្នានោះទេ។ នោះបានន័យថាទោះជាអ្នកផឹកលាយជាមួយស្រាផ្សេង ឬភេសជ្ជៈផ្សេងក៏ដោយក៏វាមិនបានធ្វើឱ្យអ្នកឆាប់ស្រវឹងជាងស្រាធម្មតានោះដែរ ប្រសិនជាអ្នកផឹកក្នុងបរិមាណសមល្មម ។  

រាល់ពេលដែលអ្នកស្រវឹងស្រាវាអាស្រ័យទៅលើបរិមាណចំនួនស្រាដែលអ្នកផឹកចូលទៅ មិនមែនអាស្រ័យលើអ្នកផឹកស្រាប៉ុន្មានប្រភេទលាយគ្នានោះទេ

៥. គ្រឿងស្រវឹងអាចការពារអ្នកពីជាតិវិទ្យុសកម្ម

វាមិនមែនជារឿងពិតនោះទេ ដែលគេនាំគ្នានិយាយថាគ្រឿងស្រវឹងអាចការពារ និងបណ្តេញជាតិវិទ្យុសកម្មពីក្នុងខ្លួនរបស់អ្នកបាននោះ។ ប្រសិនជាអ្នកចង់ការពារខ្លួនពីជាតិវិទ្យសកម្ម អ្នកអាចជ្រើសយកវិធីផ្សេងៗដែលអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីការពារប្រសើរជាង។  

វាមិនមែនជារឿងពិតនោះទេ ដែលគេនាំគ្នានិយាយថាគ្រឿងស្រវឹងអាចការពារ និងបណ្តេញជាតិវិទ្យុសកម្មពីក្នុងខ្លួនរបស់អ្នកបាននោះ

៦. គ្រឿងស្រវឹង និងថ្នាំអង់ទីប៊ីយ៉ូទិចអាចធ្វើឱ្យមានគ្រោះថ្នាក់

មានប្រភេទថ្នាំអង់ទីប៊ីយ៉ូតិចមួយចំនួនប៉ុណ្ណោះដែលមិនអាចលាយជាមួយគ្រឿងស្រវឹងបាន ដែលវាគ្រាន់តែអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាវិលមុខ ឈឺក្បាល និងអាចឈឺចុកចាប់នៅត្រង់ចង្កេះតែប៉ុណ្ណោះ។ ប៉ុន្តែថ្នាំអង់ទីប៊ូយ៉ូទិចភាគច្រើនមិនមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកទេ ប្រសិនជាអ្នកគ្រាន់តែញ៉ាំថ្នាំនេះជាមួយនឹងស្រា ឬបៀរមួយកែវនោះ។ យកល្អបើសិនជាអាចអ្នកក៏មិនគួរធ្វើបែបនេះដែរ។  

មានប្រភេទថ្នាំអង់ទីប៊ីយ៉ូតិចមួយចំនួនប៉ុណ្ណោះដែលមិនអាចលាយជាមួយគ្រឿងស្រវឹងបាន ដែលវាគ្រាន់តែអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាវិលមុខ ឈឺក្បាល និងអាចឈឺចុកចាប់នៅត្រង់ចង្កេះតែប៉ុណ្ណោះ

៧. មិនគួរកាត់បន្ថយកម្រិតគ្រឿងស្រវឹង

បើទោះជាអ្នកផឹកស្រាវីស្គី ហើយផឹកស្រាបៀរយ៉ាងណាក៏ដោយ ក៏វាមិនបានធ្វើឱ្យអ្នកមានបញ្ហាអ្វីដែរ។ ព្រោះគ្រឿងស្រវឹងធ្វើឱ្យអ្នកមានបញ្ហា ក្អូតចង្អោរ ឬស្រវឹងខ្លាំងដោយសារតែអ្នកផឹកច្រើនតែប៉ុណ្ណោះ មិនមែនដោយសារតែអ្នកផឹកលាយគ្នានោះទេ។  

បើទោះជាអ្នកផឹកស្រាវីស្គី ហើយផឹកស្រាបៀរយ៉ាងណាក៏ដោយ ក៏វាមិនបានធ្វើឱ្យអ្នកមានបញ្ហាអ្វីដែរ

៨. គ្រឿងស្រវឹងមានកាឡូរី

ការពិតទៅគ្រឿងស្រវឹងមិនមានកាឡូរីដែលធ្វើឱ្យអ្នកធាត់នោះទេ តែវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ ដោយសារតែវាប្រឹងធ្វើការដុតបំផ្លាញគ្រឿងស្រវឹងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ដូច្នេះចំណីអាហារដែលអ្នកទទួលទានចូលទៅមុនពេលទទួលទានគ្រឿងស្រវឹងវានឹងប្រែក្លាយទៅជាមានកាឡូរីទាំងអស់ បែបនេះហើយដែលធ្វើឱ្យអ្នកឡើងទម្ងន់បាននោះ។   

ការពិតទៅគ្រឿងស្រវឹងមិនមានកាឡូរីដែលធ្វើឱ្យអ្នកធាត់នោះទេ តែវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ ដោយសារតែវាប្រឹងធ្វើការដុតបំផ្លាញគ្រឿងស្រវឹងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន

៩.គ្រឿងស្រវឹងបំផ្លាញកោសិកាខួរក្បាល

មិនមានការស្រាវជ្រាវណាបង្ហាញពីភាពខុសគ្នារបស់កោសិកាខួរក្បាលរវាងអ្នកផឹកស្រា និងអ្នកមិនផឹកស្រានោះទេ។ តែការផឹកស្រាក៏អាចធ្វើឱ្យមានផលប៉ះពាល់ដល់កោសិកាខួរក្បាលថ្មីដែលកំពុងតែលូតលាស់បានផងដែរ។ តែកុំបារម្ភ! ដោយអ្នកគ្រាន់តែឈប់ផឹកស្រាដំណើរការផលិតកោសិកាខួរក្បាលថ្មីនឹងមានសភាពជាប្រក្រតីឡើងវិញជាមិនខាន។  

មិនមានការស្រាវជ្រាវណាបង្ហាញពីភាពខុសគ្នារបស់កោសិកាខួរក្បាលរវាងអ្នកផឹកស្រា និងអ្នកមិនផឹកស្រានោះទេ

១០.ទទួលទានអាហារច្រើនមិនធ្វើឱ្យស្រវឹង

វាជាចំណុចយល់ច្រលំដ៏ធំមួយ ដែលថាការទទួលទានចំណីអាហារច្រើនមិនធ្វើឱ្យអ្នកឆាប់ស្រវឹង។ តែការពិតទៅ ការញ៉ាំចំណីអាហារគ្រាន់តែជួយទប់ស្កាត់កុំឱ្យក្រពះរបស់អ្នកស្រូបយកជាតិអាល់កុលចូលទៅក្នុងខ្លួនលឿនពេកតែប៉ុណ្ណោះ។ ដូច្នេះហើយ នៅពេលដែលអ្នកផឹកគ្រឿងស្រវឹងច្រើនអ្នកនៅតែស្រវឹងដដែល មិនមានអ្វីអាចជួយធ្វើឱ្យអ្នកមិនស្រវឹងបាននោះទេ៕   

តែការពិតទៅ ការញ៉ាំចំណីអាហារគ្រាន់តែជួយទប់ស្កាត់កុំឱ្យក្រពះរបស់អ្នកស្រូបយកជាតិអាល់កុលចូលទៅក្នុងខ្លួនលឿនពេកតែប៉ុណ្ណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]