ភ្នំពេញ៖ ខែ្សបម្រើរបស់ក្រុមក្រសួងការពារជាតិ និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានក្លិប Chonburi FC ដែលស្ថិតនៅលីកកំពូលប្រទេសថៃ បានចាប់អារម្មណ៍។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានចុះផ្សាយ។

យោងតាមសារព័ត៌មាន Thsports បានរាយការណ៍ថា នាយកបចេ្ចកទេសរបស់ក្លិប Chonburi លោក Withaya Laohakul បានបង្ហើបឲ្យដឹងថា លោកបានទៅទស្សនាការលេងរបស់ ច្រឹង ពលរដ្ឋ អំឡុងព្រឹត្ដិការណ៍កីឡា SEA Games ឆ្នាំ២០១៧ នេះ។

យ៉ាងណាមិញ ប្រធានក្លិបក្រសួងការពារជាតិ លោក ខូវ ឆាយ បានថ្លែងប្រាប់ទំព័រ TheMorning ឲ្យបានដឹងផងដែរថា រូបលោកបានជួបជាមួយក្លិប កំពូលរបស់ថៃនេះរួចហើយ ដើម្បីធើ្វការពិភាក្សាទាក់ទងទៅនឹង អនាគតរបស់កីឡាករវ័យក្មេងនេះ។

«ពួកយើងទើបតែជួបពិភាក្សាជាមួយ គ្រូបង្វឹករបស់ពួកគេជាធម្មតាប៉ុណ្ណោះ ប៉ុន្ដែមិនទាន់សម្រេចអ្វីមួយនៅឡើយទេ ហើយយើងនឹងចាំមើលជាបន្ដទៀត»។ ខាងក្លិប Chonburi FC និយាយ។

ចំណែកឯលោក ខូវ ឆាយ របស់ក្រុមក្រសួងការពារជាតិវិញ បាននិយាយថា៖ «ពួកគេនឹងផ្ដល់ព័ត៌មានបន្ថែម នៅពេលដែលពួកគេសម្រេចយក ពលរដ្ឋ។ ពេលនេះ ពួកគេគ្រាន់តែបង្ហាញពីការចាប់អារម្មណ៍ប៉ុណ្ណោះ»៕  

កីឡាករ ច្រឹង ពលរដ្ឋ
កីឡាករ ច្រឹង ពលរដ្ឋ
កីឡាករ ច្រឹង ពលរដ្ឋ អំឡុងពេលលេងឲ្យក្រុមជម្រើសជាតិ​
ក្លិប Chonburi របស់ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]