ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងស្រី ឡាយ លក្ខិណា បានបាត់មុខពីសិល្បៈអស់រយៈពេលជាង១០កន្លងមក ការវិលត្រឡប់មកកាន់វិថីសិល្បៈជាថ្មីរបស់នាង បានធ្វើឱ្យមហាជន និងអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហើយអ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺតារាស្រី ឡាយ លក្ខិណា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែន ជាមួយនឹង រូបរាងស្លីម និងដើមទ្រូងដ៏តឹងណែនរបស់ខ្លួន ព្រមទាំងវ័យដែលមិនព្រមចាស់ទៅតាមអាយុសោះរបស់នាង។

សម្រស់បច្ចុប្បន្នរបស់តារាសម្តែងស្រី ឡាយ លក្ខិណា

ជាក់ស្តែងយោងតាមហ្វេសប៊ុក Movie Star Research របស់តារាចម្រៀងជើងចាស់អ្នកនាង ស៊ិន ឧត្តមផល្លា នាព្រឹកនេះក៏បានឱ្យដឹងថា បន្ទាប់ពីវិលត្រឡប់មកកាន់វិថីសិល្បៈជាថ្មី តារារូបនេះត្រូវបានគេមើលឃើញថា កាន់តែមានសម្រស់ស្រស់ស្អាត និងរឹតតែលេងខ្លួនស៊ិចស៊ីខ្លាំង លើសកាលពីជាង ១០ ឆ្នាំមុនទៅទៀត។

បន្ថែមពីលើនេះ អ្នកគាំទ្រក៏បានកោតសរសើរថាសាច់របស់ ឡាយ លក្ខិណា ពិតជានៅចាំល្អមែន ទោះបីជានាងមានវ័យកាន់តែចាស់ អាយុកាន់តែច្រើនឡើងហើយក៏ដោយ។

គួរឱ្យដឹងផងដែរថា តារាសម្តែងស្រី ឡាយ លក្ខិណា បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៣ មក ដោយពេលនោះនាងគឺជាតារាសម្តែងមួយរូបដ៏ស្រស់ស្អាត និងមានឈ្មោះជាតារាស៊ិចស៊ីល្បីល្បាញម្នាក់ផងដែរ ហើយមកដល់ពេលនេះនាងនៅតែមានសម្រស់ស្រស់ស្អាតខ្លាំងដដែល និងកាន់តែស៊ិចស៊ីជាងមុនទៅទៀត៕ 

ទស្សនារូបភាពរបស់តារាសម្តែង ឡាយ លក្ខិណា ដូចខាងក្រោមនេះ ដែលបានដកស្រង់ចេញពីហ្វេសប៊ុក Movie Star Research៖  

តារាសម្តែងស្រី ឡាយ លក្ខិណា វិលចូលសិល្បៈវិញ

តារាសម្តែងស្រី ឡាយ លក្ខិណា ពេលវិលចូលសិល្បៈវិញ
តារាសម្តែងស្រី ឡាយ លក្ខិណា ពេលថតចម្រៀងកាយវិការជាមួយលោក អែន ឌី
តារាសម្តែងស្រី ឡាយ លក្ខិណា វិលចូលសិល្បៈវិញ
តារាសម្តែងស្រី ឡាយ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡាយ លក្ខិណា