ដើមម្រុំវាគឺជាប្រភេទរុក្ខជាតិពេញនិយមដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងមិនថាគ្រាប់, ដើម និងស្លឹករបស់វានោះទេ គឺវាបានផ្តល់គុណប្រយោជន៍ទាំងអស់ ពីព្រោះវាមានបរិមាណសារធាតុចិញ្ចឹមខ្ពស់ដូចជាអាស៊ីតអាមីណូដែលយើងត្រូវការជាចាំបាច់សម្រាប់ការលូតលាស់ និងការរីកចម្រើនឲ្យមានសុខភាពល្អ។

ផ្លែម្រុំ ន​ិងស្លឹកគឺវាមានអត្ថប្រយោជន៍ដល់សុខភាព

ដោយឡែកនៅក្នុងពេលនេះអ្នកនឹងដឹងថាស្លឹករបស់វាអាចជួយដល់សុខភាពរបស់អ្នកបានអ្វីខ្លះ! ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ស្លឹកម្រុំ៖

១.ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ស្លឹកម្រុំវាផ្ទុកទៅដោយវីតាមីន C ដែលជួយដល់ការបង្កើនភាពស៊ាំ និងការពារជំងឺជាច្រើនទៀត។ ការពារការបង្ករោគ និងនៅក្នុងស្ថានភាពផ្សេងៗទៀត។

២.គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល

ស្លឹកម្រុំមានប្រសិទ្ធភាពទៅលើការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម និងការពារបញ្ហាបេះដូងបានទៀតផង។ 

៣.ការពារបញ្ហាការរំលាយអាហារ

ដោយសារតែជាតិសរសៃFiberខ្ពស់ដែលមាននៅក្នុងស្លឹកម្រុំវាអាចជួយដល់ការរំលាយអាហារបាន។ 

៤.គ្រប់គ្រងកម្រិតជាតិស្ករ

ប្រភេទស្លឹកនេះសម្បូរទៅដោយជាតិស័ង្កសីដែលធ្វើឲ្យមានការគ្រប់គ្រងជាតិស្ករក្នុងឈាម និងបញ្ចេញអាំងស៊ុយលីន។

៥.ធ្វើឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ

ស្លឹកម្រុំវាពោរពេញទៅដោយជាតិកាល់ស្យូម, ស័ង្កសី និងជាតិរ៉ែផ្សេងៗទៀតដែលជួយឲ្យឆ្អឹង និងធ្មេញរឹងមាំល្អ។ 

រូបភាពតំណាង

៦.គ្រប់គ្រងសម្ពាធឈាម

តែស្លឹកម្រុំជួយកាត់បន្ថយសម្ពាធឈាម និងអុកស៊ីសែននៃកូឡេស្តេរ៉ុលដែលមាននៅក្នុងសរសៃឈាម ហើយនិងកាត់បន្ថយហានិភ័យនៃបញ្ហាសរសៃឈាមបេះដូងផងដែរ។

៧.ធ្វើឲ្យស្បែកមានភាពល្អប្រសើរឡើង

ដើមម្រុំ និងស្លឹករបស់វាមានផ្ទុកទៅដោយប្រេងដែលសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម និងវីតាមីនAដែលជួយបង្កើនឲ្យស្បែកមានសុខភាពល្អ។ 

រូបភាពតំណាងនៃសម្ពាធឈាម
រូបភាពតំណាងនៃស្បែក

៨.ប្រឆាំងនឹងភ្នាក់ងារចម្លងរោគ

ស្លឹកម្រុំវាអាចជួយកាត់បន្ថយការឈឺចាប់ និងការរលាក។

៩.ធ្វើឲ្យភ្នែកមានសុខភាពល្អ

ស្លឹកម្រុំវាមានវីតាមីនAខ្ពស់ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យភ្នែកមានសុខភាពល្អកាន់តែប្រសើរឡើង។ 

រូបភាពតំំណាង

១០.ជួយឲ្យស្រកទម្ងន់

នៅក្នុងនេះដែរ ស្លឹកម្រុំសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដែលជួយនៅក្នុងការស្រកគីឡូ និងបង្កើនការរំលាយអាហារ 

រូបភាពតំណាងនៃការស្រក់ទម្ងន់

១១.ធ្វើឲ្យសក់ឆាប់លូតវែង

នៅក្នុងករណីសក់ជ្រុះអ្នកត្រូវយកស្លឹកម្រុំ ដែលច្របល់ឬបុករួចមកលាបនៅលើស្បែកក្បាល ដើម្បីធ្វើឲ្យសក់រឹងមាំ និងឆាប់លូតវែង 

រូបភាពតំណាង

១២.ព្យាបាលមហារីក

តាមរយៈការសិក្សាថ្មីៗនេះបានរកឃើញថា ស្លឹកម្រុំមានផ្ទុកនូវសារធាតុកម្ចាត់មហារីកយ៉ាងល្អ ៕

រូបភាពតំណាងនៃកោសិកាមហារីក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]