ភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាងចន ច័ន្ទលក្ខិណា ដែលមហាជន បានទទួលស្គាល់ថា ទោះបីជានាងមានអាយុច្រើនយ៉ាងណាក្តីតែបើសម្រស់វិញ នៅតែស្រស់ស្អាតដដែល។

មួយរយៈពេលនេះ ឃើញថាតារាស្រីរូបនេះ ហាក់ដូចជាមានភាពមមាញឹកនៅក្នុងការងារសិល្បៈខ្លាំងមែនទែន ដោយឡែកកាលពីម្សិលមិញនេះ ស្រាប់តែម្តាយជាទីស្រលាញ់របស់អ្នកនាង មានជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលដែលជិតរៀបការកូនស្រីពៅផងនោះ។ 

ម្តាយអ្នកនាងចន ចន្ទ័លក្ខិណា កំពុងតែធ្វើការសម្រាកព្យាបាល

ក្នុងនោះដែរ អ្នកនាងចន ច័ន្ទលក្ខិណា ពិតជាមានការព្រួយបារម្ភពីសុខភាពម្តាយខ្លាំង ដោយនាងបានបង្ហោះសារ ជាមួយនឹងរូបភាពម្តាយរបស់ខ្លួន កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា៖ «សូមជូនពរអោយម៉ាក់ឆាប់ជា ព្រោះជិតដល់ថ្ងៃការកូនស្រីពៅហើយ បើម៉ាក់ឈឺអត់មានអ្នកណា អង្គុយលើក្បាលកន្ទេលថ្ងៃរៀបការកូនស្រីទេ!!»។

តាមរយៈ រូបភាពនិងសារនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបួងសួង និងជូនពរឲ្យម្តាយរបស់នាងឆាប់ជាសះស្បើយផងដែរ៕ 

ម្តាយអ្នកនាងចន ចន្ទ័លក្ខិណា កំពុងតែធ្វើការសម្រាកព្យាបាល
ម្តាយអ្នកនាងចន ចន្ទ័លក្ខិណា កំពុងតែធ្វើការសម្រាកព្យាបាល
ម្តាយអ្នកនាងចន ចន្ទ័លក្ខិណា កំពុងតែធ្វើការសម្រាកព្យាបាល
ម្តាយអ្នកនាងចន ចន្ទ័លក្ខិណា កំពុងតែធ្វើការសម្រាកព្យាបាល
ម្តាយអ្នកនាងចន ចន្ទ័លក្ខិណា កំពុងតែធ្វើការសម្រាកព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា