ភ្នំពេញ៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានប្រារព្ធពិធីបើកសម្ពោធអគារតាំងលក់រថយន្តប្រណីត និងទំនើបកម្រិតខ្ពស់របស់ខ្លួនហើយ កាលពីថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2017 នេះ។ ក្រុមហ៊ុន HGB Group Co, Ltd., ជាក្រុមហ៊ុនវិនិយោគឯកជនក្នុងស្រុកមួយរបស់កម្ពុជា មានឯកទេសលើវិស័យយានយន្តគ្រប់ធុន F&B ការលក់រាយ និងលក់ទំនិញប្រណីត បានក្លាយជាអ្នកតំណាងចែកចាយស្របច្បាប់របស់ Volkswagen ក្រោយមានការកិច្ចព្រមព្រៀងគ្នា កាលពីចុងឆ្នាំ 2016 ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនទាំង 2 ក៏ចាប់ផ្ដើមបណ្ដាក់ទុនសាងសង់អគារតាំងលក់ដ៏ប្រណិតនេះឡើង ដើម្បីតំណាងម៉ាកផលិតផលសម្រាប់ទីផ្សារកម្ពុជា។

ក្រុមហ៊ុន Volkswagen សម្ពោធអគារតាំងបង្ហាញរថយន្ត សហការជាមួយក្រុមហ៊ុន HGB Group Co. Ltd.

ភាពជាដៃគូនេះ ក្រុមហ៊ុន HGB Group Co. Ltd. នឹងក្លាយជាអ្នកតំណាងចែកចាយតែមួយគត់ដែលមានលក់រថយន្តតូចៗសម្រាប់គ្រួសារ និងប្រភេទរថយន្តដឹកអ្នកដំណើរសម្រាប់អាជីវកម្ម។ អគារតាំងលក់នេះនឹងផ្ដោតសំខាន់លើការលក់រថយន្ត ការផ្ដល់សេវាកម្មរហ័សទាន់ចិត្ត និងមានគ្រឿងបន្លាស់សប្បូរបែប។ នៅទីនេះ ក៏ជាកន្លែងតែមួយគត់ក្នុងទ្វីបអាស៊ីដែលមានបំពាក់បច្ចេកវិទ្យាទំនើបបំផុត និងជាកន្លែងផ្ដល់ប្រឹក្សាយោបល់ក្រោយការលក់ដ៏ល្អបំផុត ដែលមានបុគ្គលិកដែលទទួលការបណ្ដុះបណ្ដាលនូវចំណេះជំនាញច្បាស់លាស់។

នេះជាការវិនិយោគដ៏សំខាន់បំផុតមួយសម្រាប់ក្រុមហ៊ុន HGB Group ដើម្បីបង្កើតកន្លែងថែរក្សាសេវាអតិថិជនដែលមានមាត្រដ្ឋានកម្រិតស្ដង់ដារអន្ដរជាតិ និងផ្ដល់បទពិសោធន៍ពិតពីក្រុមហ៊ុន Volkswagen ដែលអ្នកអាចជឿទុកចិត្ត។

ក្រុមហ៊ុន Volkswagen សម្ពោធអគារតាំងបង្ហាញរថយន្ត សហការជាមួយក្រុមហ៊ុន HGB Group Co. Ltd.

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានបន្តដំណើរឆ្ពោះទៅជាផ្នែកមួយដ៏សំខាន់ក្នុងសហគមន៍អាស៊ាន ដោយមានកំណើនសេដ្ឋកិច្ចថេរ មានស្ថេរភាពនយោបាយល្អ និងផ្ដោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីលំហូរចូលនៃវិនិយោគទុនបរទេស ដែលមិនចេះរីងស្ងួតចូលក្នុងប្រទេស និងការកើនឡើងនូវចំនួនម៉ាកផលិតផលអន្តរជាតិដែលត្រូវបាននាំចូលដោយក្រុមហ៊ុនក្នុងស្រុក ហើយវាជាមោទនភាពមួយរបស់ក្រុមហ៊ុន HGB Group Co. Ltd ដែលបានក្លាយខ្លួនផ្នែកមួយនៃការអភិវឌ្ឍន៍នេះ។

ក្រុមហ៊ុន Volkswagen សម្ពោធអគារតាំងបង្ហាញរថយន្ត សហការជាមួយក្រុមហ៊ុន HGB Group Co. Ltd.

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន HGB Group ហើយក៏ជាអ្វីក្រុមហ៊ុនកំពុងទន្ទឹងរង់ចាំផងដែរ នូវការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុន Volkswagen Group ដោយមាន HGB ជាអ្នកតំណាង ជាមួយនឹងការផ្ដល់នូវផ្នែកផ្ដល់សេវាកម្មក្រោយពេលលក់ដ៏ខ្លាំង និងមានកន្លែងផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះ រួមនឹងមានបុគ្គលិកដែលទទួលការបណ្ដុះបណ្ដាលនូវចំណេះជំនាញច្បាស់លាស់ ដែលទាំងនេះជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen សម្រាប់ទីផ្សារកម្ពុជា។

កម្មវិធីសម្ពោធអគារតាំងលក់រថយន្តប្រណិត Volkswagen មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសចំនួន 250 នាក់ និងអ្នកតំណាងក្រុមហ៊ុន HGB Group Co. Ltd លោក Graeme Newport អគ្គនាយករង នៃក្រុមហ៊ុន HGB Group Auto លោក Jan Redecke អ្នកគ្រប់គ្រងទូទៅនៃប្រតិបត្តិការបន្ទាប់ពីការលក់ចេញរបស់ Volkswagen លោក Stefan Behrens អ្នកគ្រប់គ្រងការលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចតំណាងឲ្យក្រុមហ៊ុន Volkswagen និងគណៈអធិបតីកិត្តិយស ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយសមាជិកអ្នកសារព័ត៌មាន និងបុគ្គលល្បីល្បាញជាច្រើននៅក្នុងវិស័យពាណិជ្ជកម្ម៕

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Volkswagen
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Volkswagen
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Volkswagen
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Volkswagen
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Volkswagen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]