ភ្នំពេញ៖ កម្លោះសង្ហាវ័យក្មេង និងមានទឹកដមសម្លេងពីរោះរណ្តំលោក នី រតនា បានក្លាយទៅជាតារាចម្រៀងអាជីពប្រចាំនៅក្នុងផលិតកម្មហង្សមាសកាលពីឆ្នាំ២០១៥កន្លងមក ដោយបានគ្រងតំណែងជាម្ចាស់ពានរង្វាន់ នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី១។

តារាចម្រៀងវ័យក្មេងលោក នី រតនា

ហើយបច្ចុប្បន្ននេះប្រជាប្រិយភាពរបស់លោក នី រតនា ក៏កាន់តែកើនឡើងៗជាលំដាប់ផងដែរ ដោយបានក្លាយខ្លួនទៅជាអាយដល (Idol) សំណព្វ នៅក្នុងដួងចិត្តអ្នកគាំទ្រទូទៅជាច្រើននាក់ ជាពិសេសគឺបណ្តាមិត្តៗយុវវ័យ។

តារាចម្រៀងវ័យក្មេងលោក នី រតនា

បើក្រឡេកមើលពីជីវិតឯកជនរបស់លោក នី រតនា វិញក៏កាន់តែឡើងកូដខ្លាំងណាស់ដែរ ដោយសារតែទទួលបានភាពជោគជ័យទាំងនេះ។

ហើយម្សិលមិញនេះលោក នី រតនា ក៏បានបង្ហោះរូបភាពឡានស៊េរីថ្មីម៉ាក Mazda មួយគ្រឿងយ៉ាងថ្មី នៅលើហ្វេសប៊ុកខ្លួន ព្រមជាមួយនឹងការរៀបរាប់ដូច្នេះថា៖ 

«យើងអាចនឹងកើតមក មិនបានរស់នៅលើគំនរទ្រព្យដូចគេក៏ពិតមែន! ក៏ប៉ុន្តែអ្វីដែលយើងយកមកជាមួយនោះ គឺទេពកោសល្យ និងជំនាញពិសេសផ្ទាល់ខ្លួន! ទ្រាំបន្តិចទៀត ប្រឹងបន្តិចទៀត តស៊ូបន្តិចទៀត យើងនឹងឈានទៅដល់គោលដៅរបស់យើងជាក់ជាមិនខាន»។

ស្ងាត់ៗស្រាប់តែតារាចម្រៀងលោក នី រតនា ប្តូររថយន្តស៊េរីទំនើបទៀតហើយ? ខណៈដែលលោកកំពុងជិះរថយន្តទំនើបមួយគ្រឿងម៉ាក Lexus RX 350 នៅឡើយ

តារាចម្រៀងវ័យក្មេងលោក នី រតនា
តារាចម្រៀងវ័យក្មេងលោក នី រតនា
តារាចម្រៀងវ័យក្មេងលោក នី រតនា
រថយន្តរបស់លោក នី រតនា
រថយន្តរបស់លោក នី រតនា
រថយន្តរបស់លោក នី រតនា
រូបភាពលោក នី រតនា ថតជាមួយឡានស៊េរីទំនើប Mazda
រូបភាពលោក នី រតនា ថតជាមួយឡានស៊េរីទំនើប Mazda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា