កំពត់៖ បុរសអ្នកបើកម៉ូតូ C125 ម្នាក់បានរង របួសធ្ងន់ត្រូវដឹក យកទៅសង្រោ្គះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត រីឯអ្នកបើករថយន្តសំាយ៉ុង បានរត់គេចខ្លួនបាត់ បន្សល់ទុក តែរថយន្តនៅកន្លែងកើតហេតុ រួមជាមួយ ម៉ូតូរបស់ ជន រងគ្រោះក្រោយពីបាន បុកគ្នាពេញមួយទំហឹង។ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ កើតឡើង នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ទី០៦ ខែវិចិ្ឆកា ឆ្នំា ២០១២នៅចំណុច ផ្លូវបំបែកចូលវត្តព្រៃគុម្ព លើកំណាត់ផ្លូវជាតិលេខ ៣ កំពត ភ្នំពេញ សិ្ថតក្នុងភូមិ ព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឹម យ៉ាត ភេទប្រុស អាយុ២៥ឆ្នំា ជានិសិត្ស សាកល វិទ្យល័យអង្គរខេមរា ផង និងធ្វើការនៅអង្គការនិរន្តន៍ផង មានទីលំនៅភូមិ អង្គរជ័យទី១ ឃុំដំណាក់ កន្តួត ខាង ត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ម៉ូតូរបស់ជនរងគ្រោះម៉ាក  C125 ស៊េរី ២០១២ ប្រើប៊ិច ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1BG-5339ចំណែករថយន្តបង្កម៉ាកកូរ៉េ សាំយ៉ុង ពណ៌សំបកឪឡឹក គ្មានស្លាកលេខប៉ុន្តែអ្នក បើក រថយន្តរត់គេចខ្លួន បាត់អត់ស្គាល់អត្តសញ្ញាណ។

មន្រ្តីនគរបាល ចរាចរណ៍បានឲ្យដឹងថា រថយន្តបង្កបើកបរ ក្នុងទិសដៅពីត្បូង ទៅជើងតាមបណ្តោយផ្លូវ ជាតិ លេខ ៣បញ្ចា្រស់ទិសគ្នាជាមួយម៉ូតូ របស់ជនរងគ្រោះ ខាង លើ ដែលបើកប្រកាន់ ស្តាំដៃរបស់ខ្លួន។ រថយន្ត សំាយ៉ុងបើកមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមូលហេតុ អ្វីស្រាប់តែជ្រុលចង្កូតទៅ បុកម៉ូតូពេញ ទំហឹង តែម្តងទៅបណ្តាលឲ្យអ្នកបើក បរម៉ូតូរងរបួសធ្ងន់។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបាននគរបាល នំា យកទៅរក្សាទុកនៅ ស្នង ការដ្ឋាននគរបាលខេត្តកំពត ដើម្បី ធ្វើការ ដោះស្រាយទៅថ្ងៃខាងមុខ។

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]