រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​សម្តែង​ពីរ​ដួង​គឺ​លោក​ឆឹ​ម សក្ក​ដា និង​អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្កើត​ស្នាដៃ​ចម្រៀង​ជា​បន្តបន្ទាប់​វាយលុក​ទីផ្សារ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​ជា​ច្រើន​ចាប់អារម្មណ៍​នៅ​ពេល​បង្ហោះ តាម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ។

មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​សម្តែង​ពីរ​ដួង​គឺ​លោក​ឆឹ​ម សក្ក​ដា និង​អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្កើត​ស្នាដៃ​ចម្រៀង​ជា​បន្តបន្ទាប់​វាយលុក​ទីផ្សារ​

តារា​ប្រុស​ស្រី​មួយគូ​នេះ​សម្រុក​ផលិត​ចម្រៀង​ថ្មី ពីរោះ​បង្កប់ន័យ​គួរ​ឲ្យ​ទាក់ចិត្ត ។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ឆឹ​ម សក្ក​ដា ដៃគូ​ផ្អែមល្ហែម​របស់​​ពេជ្រ សោភា ទាំង​ក្រៅ​ឆាក និង​ពេល​សម្តែង​បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​លោក​មាន​ការ​ពិបាក​បែប​ណា​ក្តី​ក៏​លោក​គ្មាន​ចិត្ត​ចង់​ងាក​ចេញ ឬ​ដកថយ​ឈប់​ផលិត​ចម្រៀង​ថ្មី ព្រោះ​ជា​ការ​លើក​មុខមាត់​ស្នាដៃ​ចម្រៀង​ខ្មែរ​យើង​កុំ​ឲ្យ​ប្រទេស​ជិត​ខាងគេ​មើល​ស្រាល។ ទោះជា​យើង​ផលិត​បាន​តិច ឬ​ច្រើន បំណង​របស់ខ្ញុំ​ចង់​ឲ្យ​ស្នាដៃ​ដែល​ចេញ​ដោយ​គំនិត​កូន​ខ្មែរ យុវជន​ខ្មែរ​មាន​អ្នកគាំទ្រ​លើក​ស្ទួយ រិះគន់​ស្ថាបនា​កុំ​បង្អាប់ នោះ​ហើយ​ចេះ​តែ​មាន​ទឹកចិត្ត​រុលទៅមុខ​បន្ត​ទៀត ។ រហូត​មក​ទល់​ពេល​នេះ​ខ្ញុំ និង​អ្នក​នាង​ពេជ្រ សោភា បាន​រួម​គ្នា​ផលិត​ចម្រៀង​បាន​ច្រើន​បទ​មក​ហើយ ដោយ ថ្មី​ៗ​នេះ​ទៀត​នៅ​មាន​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​យើង​មួយ​ចំនួន​ទៀត​កំពុង​តែ​ត្រៀម​បង្ហាញ​ស្រប​ពេល​ឥឡូវ​នេះ​ចម្រៀង​ខ្មែរ​ផលិត​ដោយ​កូន​ខ្មែរ​កំពុង​តែ​ពេញ​និយម​បើ​យើង​ចម្លង​គេ​ច្បាស់​ជា​យុវវ័យ​តាម​បណ្តាញ​សង្គម​គេ​តិះដៀល​ផ្កាប់​មុខជា​មិន​ខាន​» ។

អ្នក​នាង​ទូច ស្រី​លក្ខណ៍​និយាយ​ថា​«​លំបាក​ណាស់​ទម្រាំ​បាន​ចេញផ្សាយ​ចម្រៀង​​មួយ​បទ​ៗ គឺ​ត្រូវ​ដេក​ទ្រាំ​នៅ​ក្នុង​បន្ទប់​ផ្សាយ​បន្ទប់​ថត​បាត់​ពេលវេលា​ខកខាន​ជួប​កូន​ជួប​ប្តី​ក៏​មាន

ចំណែក​អ្នក​នាង​ទូច ស្រី​លក្ខណ៍​និយាយ​ថា​«​លំបាក​ណាស់​ទម្រាំ​បាន​ចេញផ្សាយ​ចម្រៀង​​មួយ​បទ​ៗ គឺ​ត្រូវ​ដេក​ទ្រាំ​នៅ​ក្នុង​បន្ទប់​ផ្សាយ​បន្ទប់​ថត​បាត់​ពេលវេលា​ខកខាន​ជួប​កូន​ជួប​ប្តី​ក៏​មាន ។ ប៉ុន្តែ​អ្វី​ទាំងនេះ​គឺ​នាង​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ក្នុង​នាម​អ្នកសិល្បៈ​ដែល​ប្រឡូក​ដើម្បី​ប្រជាជន​ខ្មែរ​ត្រូវ​តែ​មាន​អ្វី​ដែល​ជា​ស្នាដៃ​ជូន​អ្នកគាំទ្រ​បាន​ប្លែក​ចិត្ត ប្លែក​ភ្នែក​ប្លែក​អារម្មណ៍ ។ ជាក់ស្តែង​នាង​មាន​កម្លាំង​ចិត្តបាន​បង្កើត​ស្នាដៃ​ចម្រៀង​បាន​មួយ​បទ​ទៅ​មួយ​បទ​ពេល​នេះ​ក៏​ព្រោះតែ​បាន​ពុក​ម៉ែ បងប្អូន​ជា​អ្នក​ជួយ​គាំទ្រ​ស្រឡាញ់​រួម​គ្នា​ស្តាប់ ព្រោះ​ក្រោយ​បង្ហាញ​បទ​នាង​ខ្ញុំ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប គឺ​ផ្ទុះ​ការ​គាំទ្រ​តាំងពី​បទ​ទី​១​មក ទាំងនេះ​ជា​មូលហេតុ​សំខាន់​ដែល​ខ្មែរ​គួរតែ​លើកទឹកចិត្ត​អ្វី​ដែល​ជា​របស់​ខ្មែរ​ឲ្យ​បរទេស​បានដឹង​បន្ត​ទៀត »​។

អ្នក​នាង​ទូច ស្រី​លក្ខណ៍ បាន​ចេញ​ចម្រៀង​នៅ​លើ​ទីផ្សារ​៣​បទ​មក​ហើយ​ដែល​សុទ្ធសឹង​តែ​មានការ​គាំទ្រ

អ្នក​នាង​ទូច ស្រី​លក្ខណ៍ បាន​ចេញ​ចម្រៀង​នៅ​លើ​ទីផ្សារ​៣​បទ​មក​ហើយ​ដែល​សុទ្ធសឹង​តែ​មានការ​គាំទ្រ ។ បទ​ទី​១​របស់​នាង​គឺ​«​សុភមង្គល​មិនមែន​ស្ថិត​នៅ​លើ​លុយ​តែ​មួយ​មុខ» «​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​» និង​បទ​«​ទៅ​លេង​បុណ្យអុំទូក​» ។ ចុង​ក្រោយ​នេះ​ទូច ស្រី​លក្ខណ៍ មាន​​បទ​ថ្មី​២​ទៅ​៣​បទ​ទៀត​ត្រៀម​បង្ហាញ​នា​ពេល ឆាប់​ៗ​ខាង​មុខ ៕

កន្លង​មក​លោក​ឆឹ​ម សក្ក​ដា ដៃគូ​ផ្អែមល្ហែម​របស់​​ពេជ្រ សោភា ទាំង​ក្រៅ​ឆាក និង​ពេល​សម្តែង​បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​លោក​មាន​ការ​ពិបាក​បែប​ណា​ក្តី​ក៏​លោក​គ្មាន​ចិត្ត​ចង់​ងាក​ចេញ ឬ​ដកថយ​ឈប់​ផលិត​ចម្រៀង​ថ្មី
កន្លង​មក​លោក​ឆឹ​ម សក្ក​ដា ដៃគូ​ផ្អែមល្ហែម​របស់​​ពេជ្រ សោភា ទាំង​ក្រៅ​ឆាក និង​ពេល​សម្តែង​បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​លោក​មាន​ការ​ពិបាក​បែប​ណា​ក្តី​ក៏​លោក​គ្មាន​ចិត្ត​ចង់​ងាក​ចេញ ឬ​ដកថយ​ឈប់​ផលិត​ចម្រៀង​ថ្មី

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា