ភ្នំពេញ៖ លោក ព្រាប សុវត្ថិ តែងត្រូវបានអ្នកគាំទ្រ កោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាព ទេពកោសល្យ ច្រៀង និងសម្ដែងរបស់លោក នៅតែល្អ បើទោះជាសព្វថ្ងៃតារាប្រុសនេះ មានវ័យជ្រេបន្តិចហើយក៏ដោយ។

ជាក់ស្ដែង មុននេះបន្តិច ផេកផ្លូវការរបស់ផលិតកម្ម ហង្សាមាស ក៏បានPost MV បទថ្មី«គូស្នេហ៍កម្សត់» លើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដែលបទនេះជាការ បកស្រាយ និងសម្ដែងផ្ទាល់ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំពោះអត្តន័យនៃបទនេះ ពិតជាកម្សត់ខ្លាំង ហើយបើអ្នកដែលធ្លាប់ជួបរឿងស្រដៀងនេះ អាចនឹងទប់ទឹកភ្នែកមិនជាប់ក៏ថាបាន ព្រោះទាំងការប្រើប្រាស់សម្លេង គួបផ្សំនឹងការសម្ដែងពិតជា ល្អសាកសម ឥតខ្ចោះតែម្ដង៕

ចង់ដឹងសាច់រឿងបទថ្មីរបស់លោក ព្រាប សុវត្ថិ កម្សត់យ៉ាងណា? ទស្សនាទាំងអស់គ្នា! 

ឈុតសម្ដែង ក្នុងបទថ្មីរបស់ លោក ព្រាប សុវត្ថិ
ឈុតសម្ដែង ក្នុងបទថ្មីរបស់ លោក ព្រាប សុវត្ថិ
ឈុតសម្ដែង ក្នុងបទថ្មីរបស់ លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ