អង់គ្លេស៖ ខែ្សប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic អាចវិលត្រលប់ចូលទីលានបានវិញហើយ កាលពីថៃ្ងសៅរ៍កន្លងទៅ បន្ទាប់ពីនៅក្រៅទីលានអស់រយៈពេលជាង៧ខែ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។

ការវិលត្រលប់មកវិញ របស់កីឡាករសញ្ជាតិស៊ុយអែត ដែលស៊ុតចូលចំនួន ២៨គ្រាប់ កាលពីរដូវកាលដំបូងរបស់ខ្លួននោះ បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ កាលពីខែមេសាកន្លងទៅ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Europa League ខណៈរបួសជង្គង់នេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលយូរ។

ប៉ុន្ដែទោះបីជាយ៉ាងណាក្តី កីឡាកររូបនេះ បែរជាអាចវិលមកកាន់ទីលានប្រកួតបានវិញ ត្រឹមរយៈពេលតែ៧ខែប៉ុណ្ណោះ ពោលគឺលឿនជាងអ្វីដែលបានរំពឹងទុកទៅទៀត។  

Zlatan រងរបួសជង្គង់កាលពីខែមេសា កន្លងទៅ

Zlatan បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំពីមូលហេតុដែលធើ្វឲ្យរូបគេ ជាពីរបួសបានលឿនយ៉ាងដូច្នេះថា៖

«ក្រោយពីវះកាត់ជង្គង់រួចមក ខ្ញុំបានហ្វឹកហាត់ក្នុង១ថៃ្ង ចំនួនពី៥ ទៅ៦ម៉ោង។ យ៉ាងណាខ្ញុំមិនអាចហ្វឹកហាត់តែឯងបាននោះទេ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលបានជួយផ្តល់កម្លាំងចិត្ដមកកាន់ខ្ញុំ ក៏ដូចជាគ្រូបង្វឹក ដែលទុកចិត្ដមកលើរូបខ្ញុំ រួមទាំងក្លិប និងក្រុមគ្រួសាររបស់ខ្ញុំផងដែរ។ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលអាចលេងបាល់បានសាជាថ្មី»។ 

កីឡាកររូបនេះបានបន្ដទៀតថា៖ «ខ្ញុំមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ។ ខ្ញុំស្ថិតនៅអាយុដែលជ្រើសរើសអ្វីដែលខ្ញុំចង់ធើ្វ។ ខ្ញុំមិនចុះកុងត្រារយៈពេល ៥ ឫ១០ឆ្នាំនោះទេ។ ខ្ញុំគ្រាន់តែរីករាយក្នុងការ វិលត្រលប់ដើម្បីលេងបានវិញ ហើយធើ្វនូវអ្វីដែលខ្ញុំជឿជាក់ថា អាចធើ្វឲ្យបានល្អតែប៉ុណ្ណោះ»៕   

Zlatan ហ្វឹកហាត់ ក្រោយវះកាត់ជង្គង់រួច
Zlatan ត្រលប់ចូលទីលានបានវិញ កាលពីថៃ្ងសៅរ៍
Zlatan ត្រលប់ចូលទីលានបានវិញ កាលពីថៃ្ងសៅរ៍
Zlatan ស៊ុតចូល២៨គ្រាប់ កាលពីរដូវកាលមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]