កំពតៈ បុរសម្នាក់បានដេកស្លាប់ មិនដឹងមូលហេតុ ច្បាស់លាស់  កាលពីម៉ោង១៦ និង៥០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ នៅចំណុចចំការធូរ៉េន ទើបនឹងដាំថ្មីម្តុំ ទឹកឈូ ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់ខាងលើនេះ មានឈ្មោះ ចិន វឿន អាយុ ៣៣ឆ្នាំ ជាបុរសពោះម៉ាយ  មានទីលំនៅភូមិត្រពាំងវែង ខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

នគរបាលរូបនេះបន្តទៀតថា ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យរបស់មន្ត្រីនគរបាលបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយកើតជំងឺខ្យល់គ មិនមែនករណីឃាតកម្ម ឬមនុស្សឃាតទេ នេះបើតាមការពិនិត្យយ៉ាង យកចិត្តទុកដាក់ ពីមន្ត្រីនគរបាលជំនាញ នៅលើ សាកសពជនរងគ្រោះ កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ ។

តាមប្រភពពីប្រជាពលរដ្ឋដែលស៊ីឈ្នួលចាំចំការ និងចូកស្មៅចំការឲ្យគេនៅជុំវិញ កន្លែងកើតហេតុ នោះបាន ឲ្យដឹងថា បុរសរងគ្រោះតែងតែផឹកស្រា ជាប្រចាំថ្ងៃជូនកាលផឹកស្រា អត់បាយពេញមួយថ្ងៃ ក៏មានដែរ ទើប បណ្តាលឲ្យជួបគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងបែបនេះទៅ ។ ជនរងគ្រោះបានចាកចេញពីស្រុក មកស៊ីឈ្នួល ធ្វើស្មៅចំការឲ្យគេនៅទីនេះ បានលុយកម្រៃបន្តិចបន្តួច គិតតែផឹកស្រាច្រើនជាងបច្ចុប្បន្នហើយ សាកសព ត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]