ភ្នំពេញ៖ កញ្ញាប៊ី សុធារី ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា ដែលមានរូបឆោមស្រស់ស្អាត ជាមួយនឹងកាយវិការទន់ភ្លន់សាកសម ជានារីខ្មែរនោះ កំពុងតែមានប្រឹងប្រែងនៅក្នុងការប្រកួត Miss Universe International 2017 ដែលមានប្រទេសជាច្រើនចូលរួម។

ជាក់ស្តែង កាលពីម្សិលមិញនេះឈុត «មហាហង្សបានពួន» ដែលពាក់នៅក្នុងការប្រកួត នៅលើឆាកអន្តរជាតិដ៏អស្ចារ្យ និងបានបញ្ចេញជាសាធារណៈ នៅក្នុងសម្រស់យ៉ាងស្រស់ស្អាត ជាមួយនឹងដំណើរដើរយ៉ាងទន់ភ្លន់ គួរឲ្យកោតសរសើរ។ 

កញ្ញាប៊ី សុធារី ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា

ដោយឡែក ការប្រកួត ក៏តម្រូវឲ្យមានការបោះឆ្នោតជូនបវរកញ្ញា ដែលលោកអ្នកពេញចិត្ត ដែលក្នុងនោះកញ្ញាប៊ី សុធារី ជាបេក្ខភាពតំណាងឲ្យខ្មែរក៏កំពុងតែត្រៀមខ្លួន សម្រាប់រង់ចាំ ការបោះឆ្នោតពីប្រជាជនខ្មែរដូចគ្នា ដើម្បីឲ្យបវរកញ្ញាចក្រវាលកម្ពុជា ទៅកាន់កំពូលTop 16 រូបចុងក្រោយ៕

នេះជារបៀបនៃការបោះឆ្នោតជូន បវរកញ្ញាចក្រវាលកម្ពុជា សូមធ្វើដូចខាងក្រោមនេះ៖  

របៀបនៃការបោះឆ្នោតជូន បវរកញ្ញចក្រវាលកម្ពុជា

គួរបញ្ជាក់ផងដែរ ថាការបោះឆោតរបស់ បវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia) មិនមែននៅក្នុង បណ្តាញសង្គមហ្វេសប៊ុកឡើយ ការបោះឆ្នោតនេះនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ស្អែកនេះ និងបិទការបោះឆ្នោតនៅថ្ងៃទី ២៦ វិច្ឆិកា ផងដែរ។

ការបោះឆ្នោតរបស់អ្នកទាំងអស់គ្នា គឺដូចជាការផ្តល់កម្លាំងចិត្តដល់ បវរកញ្ញារបស់កម្ពុជាផងដែរ៕

កញ្ញាប៊ី សុធារី ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា
កញ្ញាប៊ី សុធារី ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា
កញ្ញាប៊ី សុធារី ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា
កញ្ញាប៊ី សុធារី ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី