ភ្នំពេញ៖ អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងដ៏ល្បីល្បាញ ជើងចាស់មួយរូប ដែលអាចរក្សាបានកេរ្តិ៍ឈ្មោះ និងឈរជាតារាជើងចាស់ជួរមុខបានយូរ ទោះជាពេលនេះ អ្នកនាងមិនបានជ្រកក្នុងទ្រនំផលិតកម្មណាមួយក៏ដោយ។

សព្វថ្ងៃនេះ អ្នកនាង ម៉េង កែវពេជ្ជតា កំពុងតែមានតួនាទីយ៉ាងពិសេស ធ្វើជាគណកម្មការ នៅក្នុងកម្មវិធី«សំនៀងឯក» របស់ទូរទស្សន៍បាយ័ន ដែលជាកម្មវិធីមួយ កំពុងទទួលការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន ទូទាំងប្រទេស។

ដោយឡែកនាពេលថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងច្រើន នៅក្នុងផេក ហ្វេសប៊ុករបស់នាង ដូចចង់បង្ហើបរឿងខ្លះៗ ដោយបានសរសេរថា៖ 

សារដែលអ្នកនាង ម៉េង កែវពេជ្ជតាបង្ហោះ

ទាំងនេះ អ្នកនាងហាក់ចង់ប្រាប់ពីហេតុផលមួយ ដែលធ្វើឲ្យនាងមិនបាន ប្រឡូកក្នុងកម្មវិធីបរទេស ដូចតារាក្មេងៗជំនាន់ក្រោយ។ ហើយមួយវិញទៀត នាងចង់អំពាវនាវឲ្យមហាជន ទាំងអស់ងាកមកគាំទ្រ កម្មវិធីដែលជាស្នាដៃ និងផលិតដោយកូនខ្មែរ ។ធ្វើដូច្នេះទើបសិល្បៈរបស់ជាតិយើង មានភាពជឿនលឿនដូចប្រទេសដទៃទៀត៕

អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា