ភ្នំពេញ៖ មុននេះមិនប៉ុន្មានម៉ោង លោក យូឌីស្កូ បានបង្ហាញវត្តមានជាថ្មី បន្ទាប់ពីខ្លូនបានសម្រាកព្យាបាលជំងឺ អស់រយៈពេលជាយូរខែ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង។

ជាក់ស្ដែង បើតាមគណនីរបស់កញ្ញា ទឹម រដ្ឋា ដែលជាដៃគូសម្ដែងក្នុងខ្សែភាពយន្ត បានបង្ហោះសារថា៖« Ya ទីបំផុតបង Sco Sco You You បានវិលត្រឡប់មករួមការងារជាមួយពួកយើងសារជាថ្មីវិញហើយ ! តែគាត់ស្រក់គីឡូច្រើនណាស់ ហើយមើលទៅក៏មិនសូវមានកម្លាំងដែរ ចឹងនាងខ្ញុំសូមជូនពរអោយបងជាដាច់ពីជំងឺ នឹង មានសុខភាពល្អឡើងវិញ ហើយឆាប់មានសាច់មានឈាមស្រស់ថ្លាឡើងវិញណាបង »។

សាររបស់តារាម៉ូដែល រូបនេះស្ដែងប្រាប់ច្បាស់ណាស់ថា ពេលនេះស្ថានភាពជំងឺរបស់លោក យូឌីស្កូ បានធូរស្បើយខ្លះហើយ ហើយបច្ចុប្បន្នលោក ក៏អាចបន្តការសម្ដែងបានដែរ គ្រាន់តែនៅមានសភាពស្លេក ជាងមុនតែប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រិយមិត្ត អ្នកគាំទ្រ ជាច្រើន នៅតែបន្តផ្ដល់កម្លាំងចិត្តជូនលោក ឲ្យយកឈ្នះពីជំងឺដ៏កាចសាហាវមួយនេះ ផងដែរ៕ 

សារដែល កញ្ញា ទឹម រដ្ឋា បានបង្ហោះលើបណ្ដាញសង្គមមុននេះ
កញ្ញា ទឹម រដ្ឋា និងលោក យូឌីស្កូ
កញ្ញា ទឹម រដ្ឋា និងលោក យូឌីស្កូ
កញ្ញា ទឹម រដ្ឋា និងលោក យូឌីស្កូ រួមទាំងមិត្តរួមការងារ
លោក យូឌីស្កូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ