ភ្នំពេញ៖ កាលពី ថ្ងៃ 19 វិច្ឆិកា 2017 កម្មវិធីប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់ 2017 បានធ្វើពិធីបើកជាផ្លូវការនៅ កីឡាដ្ឋានខេត្តកំពត ។ កម្មវិធីត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនទូរទមនាគមន៍ ដែលមានភាគហ៊ុនរបស់ខ្មែរ 100%។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង សែលកាតបានចុះកុងត្រា ចាប់ដៃគូសហការលើគម្រោងនេះចាប់តាំងពីខែឧសភា ដើម្បីផ្សព្វផ្សាយពីកីឡា ផ្តល់ការហ្វឹកហ្វឺនបាល់ទាត់ ការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងការស្វែងរកតារាបាល់ទាត់ជំនាន់ថ្មីសម្រាប់ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ 2023 ខាងមុខនេះ។

កាលពីពេលថ្មីៗ យើងបានហ្វឹកហ្វឺនកីឡាករដែលមក ពីសាលា 12 ខេត្តផ្សេងៗគ្នា ឥលូវនេះដល់ពេលដែលពួកគេបញ្ចេញសមត្ថភាព ក្នុងការប្រកួតនេះដើម្បីស្វែងរកជើងឯក។

សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក

កម្មវិធីនេះកាន់តែរំជើបរំជួលជាមួយការប្រគំតន្រ្តីនិងសកម្មភាពសប្បាយៗជាច្រើន។

កម្មវិធីមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី រដ្ជមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ និង ឯកអគ្គរដ្ឋទូតសុឆន្ទះរបស់សែលកាត ក្រុម Polarix ដែលនឹងទៅអង្រូនកម្មវិធីបើកនេះជាមួយ និងការសម្តែងរបស់ពួកគេ ជាពិសេសបទ #LightUpKH

ក្រុមចំនួន 32 ក្រុមដែលមកពី 25 ខេត្តក្រុង នឹងចូលរួមការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម 14 ឆ្នាំ និង 16 ឆ្នាំនេះ ដែលសរុបមាន 21 ប្រកួត ចាប់ពីខែវិច្ឆិកា រហូតដល់ខែ មីនា 2018។

លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ របស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា “ យើងពិតជា រីករាយ ដែលបានក្លាយជាដៃគូឧបត្ថម្ភក្នុងកម្មវិធីនេះ ដែលជាឱកាសឲ្យយើងអាចកាន់តែខិតទៅជិតអតិថិជនគោលដៅរបស់យើង ផ្សព្វផ្សាយពីកីឡា និងជាប្រយោជន៍ដល់យុវជនយើង។ យើងសង្ឃឹមថា ការចាប់ដៃគូនេះអាចធ្វើឲ្យយុវជនកម្ពុជាបង្ហាញពីសមត្ថភាពរបស់ពួកក្នុងការលេងបាល់ទាត់ និងទាក់ទាញការចាប់អារម្មណ៍លើវិស័យកីឡារបស់ពួកគេ។ មិនតែប៉ុណ្ណោះ យើងសង្ឃឹមថា យុវជនរបស់យើង អាចពង្រឹងសមត្ថភាពមិនចាញ់ប្រទេសជិតខាង សម្រាប់ការចូលរួមកីឡាស៊ីហ្គេមនាពេលខាងមុខ។”

គួរបញ្ជាក់ផងដែរថា ការចាប់ដៃគូសហការលើគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ឆ្នាំ 2017 នេះ គឺជាគម្រោងដំបូងដ៍សំខាន់នៃទំនួលខុសត្រូវសង្គមរបស់យើង (CSR) ដែលយើងមានគោលបំណងលើកស្ទួយការរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈ ការអប់រំ សុខភាព និងលំនៅស្ថាន។

អ្នកអាចតាមដានកាលវិភាគនៃការប្រកួត និងលទ្ធផលលើទំព័រ Facebook របស់សែលកាត៕

សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក
សែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្តើមការប្រកួតជម្រើសជើងឯក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]