ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជាប្តី​​​ ផឹកស្រា​​ខ្លាំង លុះ​​មក​ដល់​​ឃើញប្រពន្ធ​ដេកក្នុងអង្រឹង​ ក៏​បាន​យក​កាំបិត​ទៅកាត់​ខ្សែ​អង្រឹង ​បណ្តាល​​ឱ្យ​ដាច់​ធ្លាក់​​លើ​ក្តាររនាប​ ។ នៅ​មិន​តែអស់ចិត្ត​ បុរសក៏​យារ​កាំបិត​កាប់​ប្រពន្ធ ​ត្រូវ​ចំ​ស្មា​ខាងស្តាំទៀត បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ង​ន់​ធ្ង​រ ក្រោយមក ​​ប្តី​រូប​នោះ​​ក៏​យក​ខ្សែ​នីឡុង​ចង​.​ក​សម្លាប់​​ខ្លួនឯង​​នៅ​លើ​ផ្ទះ​​តែ​ម្តង ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ផ្ទះ​ក្នុងភូមិ​ស្រឡៅ​ស្រោង ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ដៃដល់ ​ឈ្មោះ​សៅ ឆុង អាយុ​៣៤​ឆ្នាំ ។ រីឯ​ប្រពន្ធ​ឈ្មោះ​ធួ​ក ធឿ​ង អាយុ​៣១​ឆ្នាំ ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជី​វិត តែ​ដោយសារ​​ស្ត្រី​រង​គ្រោះ​មាន​ជំងឺ​រ៉ាំ​រៃ​ផង​ ក៏បាន​​ស្លាប់​នៅ​វេលា​ម៉ោង​០១ និង​១៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​។

ទាក់ទិន​ករណី​​ជម្លោះ​​ហិង្សា​​ក្នុងគ្រួសារ​​​ខាងលើនេះ គេ​មិន​ដឹង​ថា កើតឡើងដោយសារ​អ្វី​នោះ​ទេ ។ ប៉ុន្តែ​បុរស​ជា​ប្តី គឺជា​មនុស្ស​ខូចចិត្ត និង​មាន​វិបត្តិ ដោយសារ​តែ​ប្រពន្ធ​មាន​ជំងឺ​​ប្រចាំ​កាយ (​កើត​ទាច​ទឹកធំ​ពោះ​) ជា​ច្រើន​ឆ្នាំ​មក​ហើយ ជា​ហេតុ​នាំ​ឱ្យ​ប្តី​រូប​នេះ ចេះ​តែ​ដើរ​ផឹកស្រា​ជា​រៀង​​រាល់​ថ្ងៃ​​ លុះ​នៅ​ថ្ងៃ​កើតហេតុ ក៏មានកើតរឿងនេះ​ ។

បុរស​ជាប្តី​​​ផឹកស្រា​​ខ្លាំង លុះ​​មក​ដល់​​ឃើញប្រពន្ធ​ដេកក្នុងអង្រឹង​ ក៏​បាន​យក​កាំបិត​ទៅកាត់​ខ្សែ​អង្រឹង ​បណ្តាល​​ឱ្យ​ដាច់​ធ្លាក់​​លើ​ក្តាររនាប​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]