ភ្នំពេញ៖ តារាសម្តែងស្រី ដែលទទួលបាននាមថាជា «រាជនីក្រមា» កញ្ញា មាន សូនីតា បច្ចុប្បន្នកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងមុខជំនួញរបស់ខ្លួន គឺហាងលក់សម្លៀកបំពាក់ក្រមា ដែលមានឈ្មោះថា «ផ្ទះស្រលាញ់»។

ចំណែកឯការងារនៅក្នុងវិស័យសិល្បៈវិញ ក៏មានការរវល់ខ្លាំងណាស់ដែរ ក៏ប៉ុន្តែកញ្ញា មាន សូនីតា នៅតែមិនភ្លេចថែរក្សានូវរូបរាងរបស់ខ្លួន ដើម្បីឱ្យមានភាពស្រស់ស្អាតជាប់ជានិច្ចផងដែរ តាមរយៈការហាត់ប្រាណជាប្រចាំ។

ជាក់ស្តែងកញ្ញា មាន សូនីតា តែងឆ្លៀតទៅហាត់ប្រាណ ដើម្បីថែរក្សាសុខភាពខ្លួនមិនដែលខានទេ ជាពិសេសគឺ គេតែងឃើញកញ្ញាតែងទៅហាត់ប្រដាល់ និងហាត់ប្រាណផ្សេងៗជាជំនួយដល់ការរក្សារូបរាង ឱ្យនៅតែមានភាពស្រស់ស្អាត។   

ដូចនៅក្នុងរូបភាពមួយសន្លឹកខាងក្រោមនេះ រាងរបស់់រាជនីក្រមាកញ្ញា មាន សូនីតា ពិតជាស្រស់ស្អាតយ៉ាងខ្លាំង ដែលគេមិនធ្លាប់នាងបញ្ចេញរូបរាងស្អាតបែបនេះកាលពីមុនមកទេ។ ឃើញហើយ អ្នកគាំទ្រ មានការច្រណែននឹងនាង និងពិតជាចង់បានរាងស្វែលស្អាត ដូចកញ្ញា មាន សូនីតា ដូច្នេះណាស់៕

ទស្សនារូបភាពខាងក្រោម៖

តារាសម្តែងស្រី មាន សូនីតា
តារាសម្តែងស្រី មាន សូនីតា
តារាសម្តែងស្រី មាន សូនីតា
រាងស្រឡូនរបស់ កញ្ញា មាន សូនីតា
រាងស្រឡូនរបស់ កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា តែងហាត់ប្រាណជាប្រចាំ
កញ្ញា មាន សូនីតា តែងហាត់ប្រាណជាប្រចាំ
កញ្ញា មាន សូនីតា តែងហាត់ប្រាណជាប្រចាំ
មួយសន្លឹក ដែលបង្ហាញពីរាងដ៏ស្វែលស្អាតរបស់កញ្ញា មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា