វៀតណាម៖  អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Apple លោក Phil Schiller បានអះអាងថា Face ID ឬក៏បច្ចេកវិទ្យាស្កេនមុខបើកសោរនៅលើទូរស័ព្ទ iPhone X មានសមត្ថភាពអាចបែងចែកមុខមាត់របស់មនុស្សរបាំងមុខ ឬក៏ម៉ាស់មុខបានដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាឆ្លាតវៃ (AI) របស់ខ្លួន។

យ៉ាងណាក៏ដោយស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវមួយក្រុមមកពីប្រទេសវៀតណាមបានអះអាងថា ពួកគេបានទទួលជោគជ័យក្នុងការបន្លំ ឬក៏ Hack បច្ចេកវិទ្យាបើកសោរតាមរយៈការស្កេនមុខនៅលើ iPhone X ដោយគ្រាន់តែប្រើប្រាស់ម៉ាស់លក្ខណៈ 3D មួយដែលគេចំណាយអស់ត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ។

អនុប្រធានក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាពអ៊ិនធឺណិត Bkav បានឲ្យដឹងថា ម៉ាស់មុខមួយប្រភេទនេះត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃការបោះពុម្ព 3D និងរូបភាព 2D ហើយលើសពីនេះទៅទៀត នៅលើថ្ពាល់ និងមុខមានបំពាក់ទៅដោយស្បែកដើម្បីធ្វើការបញ្ឆោតប្រព័ន្ធឆ្លាតវៃ AI ។ ភាពជោគជ័យនៅក្នុងការបន្លំនេះបានឲ្យយើងដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខបើកសោរនេះមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០០៨ Bkav គឺជាក្រុមហ៊ុនដំបូងបង្អស់នៅលើពិភពលោកដែលបានបង្ហាញថាការប្រើប្រាស់បច្ចេកវិទ្យាចំណាំមុខដើម្បីបើកសោរនៅលើកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Toshiba ក្រុមហ៊ុន Lenovo និងក្រុមហ៊ុន Asus មិនទាន់មានសុវត្ថិភាពល្អផងដែរ៕

បច្ហេកវិទ្យាស្កេនមុខបើកសោនៅលើ iPhone X
ម៉ាសដែលអាច Hack បច្ហេកវិទ្យាស្កេនមុខបើកសោនៅលើ iPhone X
ម៉ាសដែលអាច Hack បច្ហេកវិទ្យាស្កេនមុខបើកសោនៅលើ iPhone X
ម៉ាសដែលអាច Hack បច្ហេកវិទ្យាស្កេនមុខបើកសោនៅលើ iPhone X
ម៉ាសដែលអាច Hack បច្ហេកវិទ្យាស្កេនមុខបើកសោនៅលើ iPhone X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]