ភ្នំពេញ៖ នៅក្នុងទីក្រុងភ្នំពេញយើង នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា នៅតាមដងវិថីនានា ជាពិសេសនៅពេលល្ងាច គឺសម្បូរទៅដោយ អាហារសម្រន់ឆ្ងាញ់ៗប្លែកៗ ដែលអ្នកលក់ តែងរិះរកនូវអ្វីដែលថ្មីប្លែក សម្រាប់ទាក់ទាញចិត្តអ្នកញុំាក៏ដូចជាដើម្បីបំពេញនូវតម្រូវការ របស់យុវវ័យ នាពេលបច្ចុប្បន្ននេះ។

ជាការពិតណាស់ ហើយថ្មីៗនេះផងដែរ គេចាប់អារម្មណ៍ឃើញនូវ តំបន់អាហារបរិយាកាសថ្មីប្លែកមួយកន្លែង ដែលប្រមូលផ្តុំទៅដោយអាហាររទេះជាច្រើន សុទ្ធសឹងតែជាអាហារឆ្ងាញ់ៗ គួរឲ្យចង់ញុំា ដែលជាពិសេសនោះ គឺមានតម្លៃសមរម្យថែមទៀតផង។

តំបន់អាហារ K63 មានអាហារជាច្រើនប្រភេទ ដែលប្រិយមិត្តអាចជ្រើសរើសបាន តាមចំណង់់ចំណូលចិត្ត ដោយមានទាំងប្រភេទ ស៊ុប បំពង អាំង ចៀន និងបង្អែមជាដើម។ 

ទិដ្ឋភាព នៅក្នុង K63
ស៊ុបហ្វឺម៉ាម៉ា
ជើងមាន់ បំពង​

ដោយឡែក នៅទីនោះ គេក៏ចាប់អារម្មណ៍ឃើញ មានតូបអាហារប្លែកមួយកន្លែង ដែលថ្មីៗនេះ កំពុងតែមានការពេញនិយមខ្លាំងមិនធម្មតា ពីសំណាក់មិត្តៗយុវវ័យ ជាមួយនឹងរូបរាងនំប័ុងចម្រុះពណ៌គួរឲ្យទាក់ទាញ មិនធ្លាប់បានឃើញពីមុនមក។

Belly Kids Nompang Cheese អាចនិយាយបានថាជានំប័ុងដែលបានរូបរាងស្រស់ស្អាតមួយ ដោយមានស្នូលឈីស ស្វិតខាងក្នុង៥ប្រាំពណ៌ ដូចជាពណ៌ផ្ទៃមេឃ ពណ៌លឿង ពណ៌ ផ្កាឈូក ពណ៌ បៃតង និង ពណ៌ស្វាយ ដែលមាននិមិត្តសញ្ញា តុក្កតា Unicornផងដែរ។ 

បើតាមការកិច្ចសម្ភាសន៍ខ្លីៗ ជាមួយនឹងស្រីស្អាត ដែលជាអ្នកលក់ និងជាអ្នកធ្វើនំប័ុង Unicornនេះដោយផ្ទាល់ កញ្ញាបាននិយាយថា កញ្ញាបានទៅរៀនធ្វើនំប័ុងនេះ រយៈពេលមួយខែ នៅឯប្រទេសថៃ។ ដោយកាលនោះកញ្ញាគិតត្រឹមថា ទៅរៀនធ្វើនំប័ុងទាំងនេះលេងៗតែប៉ុណ្ណោះ ព្រោះយល់ថាវាស្អាត Cute គួរឲ្យស្រលាញ់ និងជាចំណង់ចំណូលចិត្តកញ្ញា ក្នុងការធ្វើនំCute Cute ។

ប៉ុន្តែក្រោយមក យល់ថាវាគួរចាប់អារម្មណ៍ ទើបនាង សម្រេចចិត្តបើកតូបលក់នំប័ុង Unicorn នេះ នៅក្នុងតំបន់អាហារ K63 តែម្តង។ បើគិតទៅកញ្ញា ដំណើរការអាជីវកម្មនេះ បានប្រមាណជាជាង១ខែហើយ ឃើញថាទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់យុវវ័យ ដោយសារតែវាប្លែកភ្នែក គឺនៅពេលដែលយើងទាញនំប័ុងនោះចេញពីគ្នា ឈីសស្វិតវែង មកតាមការទាញរបស់យើងតែម្តង។ 

នំប៉័ុង Belly Kids Nompang Cheese
នំប៉័ុង Belly Kids Nompang Cheese

យ៉ាងណាមិញ ចុះសួរថា រសជាតិយ៉ាងណាដែរ? គឺអាចនិយាយបានថា មិនត្រឹមតែមានរូបរាងស្អាតតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ ដោយសាច់នំប័ុងលាបជាមួយប៊័រប្រៃៗ ហើយជ្រលក់ញុំាជាមួយនឹងទឹកដោះគោខាប់ ។ ចង់ដឹងថាយ៉ាងណា ទាល់តែសាកមើលទើបដឹង។ 

នំប៉័ុង Belly Kids Nompang Cheese
នំប៉័ុង Belly Kids Nompang Cheese
នំប៉័ុង Belly Kids Nompang Cheese
ទិដ្ឋភាព​នៅក្នុង K63

គួរឲ្យដឹងផងដែរថា តំបន់អាហាររទេះ K63 នេះ ចាប់បើកដំណើរពីម៉ោង១០ព្រឹក រហូតដល់ម៉ោង ១០យប់ ដែលមានទីតាំងស្ថិតនៅផ្លូវ ២១៤ កែងនឹងផ្លូវ ៦៣ ជិត ACE សម្ដេចប៉ាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]