ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្អូនស្រី ឃុយ ម៉ីហៀង និងប្អូនប្រុសឡុង លីគ័ង្គ បានបកស្រាយចម្រៀងមួយបទដូចគ្នា ក៏ប៉ុន្តែសម្លេងពួកគេពិរោះមិនធម្មតា។

នៅពេលដែលតារាចម្រៀងកម្សត់ និងកំពូលអ្នកស្រែក លីគ័ង្គ ច្រៀងដូចគ្នាបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការកោតសរសើរពី ទឹកដមសំនៀងរបស់អ្នកទាំងពីរយ៉ាងខ្លាំង។

ក្នុងនោះដែរ ម៉ីហៀង និងលីគ័ង្គ បានបកស្រាយមួយបទ«ស្រលាញ់អូនផង» ដែលតម្រូវឲ្យស្រែកខ្លាំង និងពិបាក តែទោះជាយ៉ាងណាក្តី នាងច្រៀងទៅយ៉ាងរលូន រីឯសម្លេងវិញពិរោះយ៉ាងរណ្តំ។

មិនត្រឹមតែប៉ុណ្ណោះ មានអ្នកគាំទ្រជាច្រើនបានកោតសរសើរពី សម្លេងរបស់អ្នកទាំងពីរដែលពូកែស្រែកបែបនេះ ទោះពួកគេនៅក្មេង និងបទមួយនេះពិបាកយ៉ាងណាក្តី ក៏ពួកគេអាចធ្វើបាន សាកសមជាតារាចម្រៀងវ័យក្មេងមែនទែន៕

ចង់ដឹងថាពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

ប្អូនស្រី ឃុយ ម៉ីហៀង និងប្អូនប្រុសឡុង លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ