បរទេស៖ សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានបញ្ជាក់ថា ពួកគេចង់បានអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Antonio Conte ត្រលប់មកដឹកនាំក្រុមសាជាថ្មី បន្ទាប់ពីមិនបានលេងក្នុងពានរង្វាន់ World Cup ឆ្នាំ២០១៨។

ប្រធានសហព័ន្ធ លោក Carlo Tavecchio បានបញ្ចេញឈ្មោះលោក Conte គឺជាបេក្ខភាពទី១ ដើម្បីមកជំនួសលោក Gian Piero Ventura ដែលត្រូវបានបណ្ដេញចេញ ក្រោយពីមិនអាចជួយអ៊ីតាលី ឡើងទៅកាន់ World Cup ឆ្នាំ២០១៨ បាន។

Conte ដែលបានចូលដឹកនាំ Chelsea កាលពីរដូវកាលមុន បន្ទាប់ពីមិនអាចជួយអ៊ីតាលី លើកពាន Euro កាលពីឆ្នាំ២០១៦ បានជួយឲ្យក្រុមក្នុងទីក្រុងឡុងដ៍នេះ លើកពាន Premier League ក្នុងរដូវកាលដំបូងរបស់លោក ប៉ុន្ដែរូបលោកនៅតែពុំទាន់ច្បាស់អំពីអនាគតរបស់ខ្លួននៅឡើយ។  

លោក Antonio Conte

ទោះបី លោក Carlo Ancelotti និង Massimiliano Allegri ដែលជាអតីតគ្រូ Juventus កំពុងទំនេរមិនទាន់មានការងារធើ្វដូចគ្នា តែអ៊ីតាលី បានបញ្ជាក់ថា ចាប់អារម្មណ៍ Conte តែម្នាក់ប៉ុណ្ណោះ។

ប្រធានសហព័ន្ធលោក Tavecchio បានលើកឡើងថា៖ “ពួកយើងកំពុងរកមនុស្សខ្លាំងពូកកែ។ Allegri, Roberto Mancini, Ancelotti និងអ្នកផ្សេងទៀតនៅកម្រិតមធ្យមទេ តែសម្រាប់ Conte ជាមនុស្សពិសេស៕ 

លោក Carlo Tavecchio
លោក Antonio Conte
លោក Antonio Conte

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]