ភ្នំពេញ៖ ការប្រកួត Miss Global International 2017 ដែលបានបញ្ចប់ទៅយ៉ាងរលូន ក្រោមការរៀបចំយ៉ាងអស្ចារ្យសម្រាប់ការប្រកួត និងមានការចូលរួមពីតារាល្បីៗជាច្រើន ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពអស្ចារ្យ។

ក្រោយពីបញ្ចប់ ក៏មានកម្មវិធីតន្ត្រី មួយរបស់ក្រុមហ៊ុនស្រាបៀរ Ganzberg គឺកម្មវិធី Miss Global Night 2017 ដែលមានតារាល្បីៗ និងបវរកញ្ញាជាច្រើនបានចូលរួម។ នៅក្នុងនោះដែរ តារាល្បីលោក Silento ដែលជាម្ចាស់បទ «Watch Me» ក៏បានចូលរួមនៅក្នុងកម្មវិធីផងដែរ។

ដោយមានការស្វាគមន៍ ពីសំណាក់តារាល្បីនៅប្រទេសកម្ពុជា កញ្ញាសុគន្ធ និសា កញ្ញាឱក សុគន្ធកញ្ញា កញ្ញារ៉េត សូហ្សាណា និងមានតារាជាច្រើនរូបទៀតធ្វើការ ផ្តិតយករូបភាពជាមួយនឹងម្ចាស់បទ«Watch Me» ពោរពេញដោយស្នាមញញឹម និងភាពរីករាយ។

មិនត្រឹមតែប៉ុណ្ណោះ លោក Silento មកប្រទេសខ្មែរលើកនេះហាក់ដូចជាស្ងាប់ស្ងាត់ តែនៅពេលអ្នកគាំទ្រឃើញដូច្នោះ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការថតរូប ក៏ដូចជាហត្ថលេខា ទុកជាអនុស្សាវរីយ៍ទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

លោក Silento ដែលជាម្ចាស់បទ «Watch Me»
លោក Silento ដែលជាម្ចាស់បទ «Watch Me»
លោក Silento ដែលជាម្ចាស់បទ «Watch Me» និងតារាល្បីៗ
លោក Silento ដែលជាម្ចាស់បទ «Watch Me» និងកញ្ញាប្រាសាទ ដាវីន
លោក Silento ដែលជាម្ចាស់បទ «Watch Me» និងរ៉ូលីន
លោក Silento ដែលជាម្ចាស់បទ «Watch Me» និងកូនក្រុមរាំកញ្ញា សុគន្ធកញ្ញា
លោក Silento ដែលជាម្ចាស់បទ «Watch Me» ប្រជាជនខ្មែរស្វាគមន៍យ៉ាងកក់ក្តៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា