កូឡុំប៊ី៖ គ្រូបង្រៀនជនជាតិកូឡុំប៊ីម្នាក់ បានបង្ខំឲ្យកូនសិស្សសាលាវ័យជំទង់រួមភេទជាមួយខ្លួន ជាថ្នូរនឹងការប្រឡងជាប់ និងទទួលបានពិន្ទុល្អ។

អ្នកគ្រូ Yokasta

នាង Yokasta មានវ័យ ៤០ឆ្នាំ ជាគ្រូបង្រៀននៅសាលារៀនមួយកន្លែង ស្ថិតនៅទីក្រុង Medellin ប្រទេសកូឡុំប៊ី បានប្រើប្រាស់ប្រព័ន្ធទូរសព្ទ និងបណ្តាញសង្គម សម្រាប់ទាក់ទងកូនសិស្សវ័យប្រមាណ ១៦ ឬ ១៧ ឆ្នាំ ឲ្យមករួមភេទជាមួយខ្លួនបានសម្រេចជាច្រើនលើកច្រើនសា។ ហេតុការណ៍ទាំងនេះ ត្រូវគេរាយការណ៍ថា បានកើតឡើងនៅរវាងខែមករា ដល់ខែមេសា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងបរិវេណ គេហដ្ឋានរបស់នាង ទាំងមិនធ្លាប់មានអ្នកណាផ្សេងបានដឹងនោះឡើយ។

អ្នកគ្រូបង្រៀនចិត្តសឿងម្នាក់នេះ បានប្រើប្រាស់កម្មវិធី WhatsApp លើទូរស័ព្ទដៃ ផ្ញើរូបភាពស៊ិចស៊ី ឬអាក្រាតកាយរបស់នាងជាច្រើនសន្លឹក ដល់កូនសិស្សជំទង់ប៉ុន្មាននាក់។ ចង់មិនចង់ ពួកគេត្រូវស្តាប់តាមបង្គាប់របស់អ្នកគ្រូតណ្ហាក្រាស់រូបនេះ ហើយប្រសិនបើនរណាម្នាក់មិនធ្វើតាមច្បាស់ណាស់ប្រលងធ្លាក់ពុំខានឡើយ។

ស្រាប់តែថ្ងៃមួយ រឿងរ៉ាវខាងលើ ត្រូវបានរើកកាយឡើងវិញ ក្រោយពេលឪពុករបស់កូនសិស្សម្នាក់ បានឆែកឃើញរូបភាពអាសអាភាសរបស់អ្នកគ្រូលើទូរសព្ទដៃកូនប្រុសរបស់ខ្លួន ព្រមទាំងសួរដេញដោល រហូតបែកធ្លាយការពិតតែម្តងទៅ។

គួរឲ្យដឹងថា អ្នកគ្រូ Yokasta កំពុងប្រឈមមុខនឹងការជាប់ពន្ធធនាគារ រយៈពេល ៤០ ឆ្នាំ និងត្រូវស្វាមីរបស់នាង បានដាក់ពាក្យបណ្តឹងសុំលែងលះ ស្របពេលជាមួយគ្នាផងដែរ។ រូបភាពរបស់នាង ត្រូវបានកូនសិស្សម្នាក់ បង្ហោះចូលក្នុងបណ្តាញសង្គម រហូតទទួលបានចែកចាញបន្តគ្នាពាសពេញបណ្តាញអុីនធឺណេត ៕ 

អ្នកគ្រូ Yokasta
អ្នកគ្រូ Yokasta
អ្នកគ្រូ Yokasta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]