ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ដែលមាននាមថា កវីតូច កំពុងតែមាន ហាងឆេង កើបលុយនៅក្នុងកម្មវិធីធំៗ ជាច្រើននាពេលថ្មីៗនេះ។

ដោយឡែក នាពេលម្សិលមិញនេះ កវីតូច ពេជ្រ ថៃ បានឡើងកម្មវិធីតន្រ្តីមួយ ដែលធ្វើឲ្យទស្សនិកជន រំភើបយ៉ាងខ្លាំង ពេលដែលឃើញវត្តមានរបស់ប្អូន នៅទីនោះ ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនោះផងដែរ កាន់តែមានភាពភ្ញាក់ផ្អើលនិងកក្រើកមែនទែន ពេលដែល ពេជ្រ ថៃ បានចាប់ដៃគូច្រៀងចម្រៀងរួមគ្នា ជាមួយ កញ្ញា ឱក សុគន្ធកញ្ញា ដែលមានចំណងជើងថា «សំណាបយោងដី»

ជាក់ស្តែងអ្នកទាំងពីរ បានច្រៀងចម្រៀងមួយបទនេះ បានយ៉ាងពិរោះ ហើយថែមទាំងធ្វើឲ្យ ទស្សនិកជន ផ្ទុះសំណើចយ៉ាងខ្លាំង ដោយសារតែពាក្យសម្តីកំប្លែង របស់អ្នកទាំងពីរផងដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថា កញ្ញា សុគន្ធកញ្ញា និង ថៃ ច្រៀងពិរោះយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៖ 

ពេជ្រ ថៃ និង សុគន្ធ កញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ